ក្រសួងកសិកម្ម! គម្រោងបង្កើតសហគមន៍កសិកម្មគំរូ ដែលតម្រង់ទិសទៅលើការធ្វើជំនួញ បន្តរហូតដល់ឆ្នាំ ២០២៧

MC៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងថា គម្រោងបង្កើតសហគមន៍កសិកម្មគំរូ ដែលតម្រង់ទិសទៅលើការធ្វើជំនួញ ក្នុងវិស័យកសិកម្មនឹងបន្តរហូតដល់ឆ្នាំ ២០២៧ ដើម្បីជួយដោះស្រាយបញ្ហាកង្វះទុនរបស់សហគមន៍កសិកម្ម។

 
ក្រសួងកសិកម្ម! គម្រោងបង្កើតសហគមន៍កសិកម្មគំរូ ដែលតម្រង់ទិសទៅលើការធ្វើជំនួញ បន្តរហូតដល់ឆ្នាំ ២០២៧

យោងតាមផេកផ្លូវការ របស់ឯក ឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងសិកម្ម រុក្ខាប្រមាញនិង នេសាទ នៅថ្ងៃទី១៩ ខែមករានេះ បានឱ្យដឹងថា ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករនិងសហគមន៍កសិកម្ម ក្នុងការ បង្កើន ផលិតភាពផលិតកម្ម ទាម ទារចាំបាច់គឺដើមទុន ដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ត្រី និងសិប្បកម្មកែច្នៃកសិផល ធានាបានទាំងគុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមតម្រូវការទីផ្សារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ចិញ្ចឹម ប្រមូលផល កែច្នៃ វេចខ្ចប់និងថែរក្សា និងការប្រើប្រាស់ធាតុចូលកសិកម្មសំខាន់ៗមួយចំនួនទៀតឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម កំពុងអនុវត្តគម្រោងសាកល្បងថ្មី ស្តីអំពី "ការបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសទៅលើការធ្វើជំនួញ ហៅកាត់ថា BPAC។ ហើយគម្រោងនេះត្រូវបានទទួលជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអង្គការ JICA ដោយយកទៅអនុវត្តនៅក្នុងខេត្តគោលដៅចំនួន០៤ គឺ៖ ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង។

បញ្ជាក់ថា គម្រោង BPAC ត្រូវបានបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែដោយយល់ ឃើញថា គម្រោងនេះមានសារ សំខាន់សម្រាប់សហគមន៍កសិកម្ម អង្គការ JICA បានផ្ទេរការងារតាមដាន និងត្រួតពិនិត្យ លើការប្រើប្រាស់ និងគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មឱ្យទៅនាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍កសិកម្មជាអ្នកអនុវត្តបន្តរហូតដល់ឆ្នាំ ២០២៧៕

 

ប្រភព: ក្រសួងព័ត៌មាន