តំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ មានការរអាក់រអួលផ្គត់ផ្គង់អគ្គិសនីចាប់ពីថ្ងៃទី២៦ ដល់ ២៩វិច្ឆិកា

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កាលពីម្សិលមិញអគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួន។ ដូច្នេះការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត៕
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖
ប្រភព:អគ្គិសនីកម្ពុជា