អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងក្នុង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

 
អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងក្នុង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់ ឬខណ្ឌមួយចំនួនរយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តកណ្តាល។ នេះបើយោងតាមការចេញសេចក្តីប្រកាសរបស់អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

អាស្រ័យហេតុនេះ អគ្គិសនីកម្ពុជា (EDC) ក៏បានសូមការអភ័យទោសទុកជាមុនបើសិនជាមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងអំឡុងពេលជួសជុលតាមតំបន់ខាងលើដោយក្តី អនុគ្រោះ៕