លោក ដូណាល់ ត្រាំ មិនបានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិនឡើយជុំវិញបញ្ហាទីក្រុងហុងកុង

វ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃពុធថា លោកមិនបាន ពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយផ្ទាល់លើប្រធានាធិបតីចិនលោក ស៊ី ជីនពីង នោះទេ ជុំវិញការជំរុញរបស់ទីក្រុងប៉េកាំងដាក់ច្បាប់សន្តិសុខជាតិទៅលើទីក្រុងហុងកុង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
លោក ដូណាល់ ត្រាំ មិនបានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិនឡើយជុំវិញបញ្ហាទីក្រុងហុងកុង
លោក ដូណាល់ ត្រាំ មិនបានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិនឡើយជុំវិញបញ្ហាទីក្រុងហុងកុង
លោក ដូណាល់ ត្រាំ មិនបានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិនឡើយជុំវិញបញ្ហាទីក្រុងហុងកុង
លោក ដូណាល់ ត្រាំ មិនបានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិនឡើយជុំវិញបញ្ហាទីក្រុងហុងកុង
លោក ដូណាល់ ត្រាំ មិនបានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិនឡើយជុំវិញបញ្ហាទីក្រុងហុងកុង
លោក ដូណាល់ ត្រាំ មិនបានពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិនឡើយជុំវិញបញ្ហាទីក្រុងហុងកុង

លោកដូណាល់ត្រាំបានដាក់បញ្ជាឲ្យរដ្ឋបាលរបស់គាត់ចាប់ផ្តើមដំណើរការលុបបំបាត់ការព្យាបាលពិសេសរបស់សហរដ្ឋអាមេរិកចំពោះហុងកុង ដើម្បីដាក់ទណ្ឌកម្មចិន និងបានលើកឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកនឹងជំរុញដាក់ទណ្ឌកម្មលើបុគ្គលដែលជាការឆ្លើយតបនឹង ការបំភិតបំភ័យ
សិទ្ធិសេរីភាពទីក្រុងហុងកុង

លើសពីនេះទៅទៀត លោកក៏បានថ្លែងប្រាប់ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា លោកមិនដែលគិត ថា ចង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើចិននោះទេ ហើយលោកក៏មិនទាន់បាននិយាយជាមួយលោក
ស៊ី ជីនពីង នៅឡើយទេមួយរយៈមកនេះ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកបានកោតសរសើរចំពោះកិច្ចព្រមព្រៀងមួយដែលប្រទេស ទាំង២បានចុះហត្ថលេខាកាលពីខែមករា ប៉ុន្តែបានរិះគន់ទីក្រុងប៉េកាំងចំពោះការឆ្លងវីរុសកូរ៉ូណា ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិន៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ