UN ផ្អាកការដឹកជញ្ជូនស្បៀងអាហារទៅតំបន់ហ្គាហ្សាចំពេលមានភាពចលាចល

ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានផ្អាកការដឹកជញ្ជូនស្បៀងទៅកាន់តំបន់ហ្គាហ្សា(GAZA) ភាគខាងជើង ដោយសារមានការបាញ់ប្រហាររបស់អ៊ីស្រាអែល ក៏ដូចជា អសន្តិសុខ ចលាចល និងអំពើហិង្សានៅក្នុងតំបន់នោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន ALJAZEERA ។

 
UN ផ្អាកការដឹកជញ្ជូនស្បៀងអាហារទៅតំបន់ហ្គាហ្សាចំពេលមានភាពចលាចល

UN  ផ្អាកការផ្គត់ផ្គង់ស្បៀងទៅកាន់តំបន់ហ្គាហ្សានៅពេលចុងក្រោយថ្មីៗនេះ កាលពីថ្ងៃអង្គារ បានបង្កើនឱ្យមានការភ័យខ្លាចចំពោះការអត់ឃ្លាននៅភាគខាងជើងតំបន់ហ្គាហ្សា(GAZA) ដែលត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីជំនួយចាប់តាំងពីចុងខែតុលាកន្លងទៅ និងចំពេលមានសង្គ្រាមបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅលើតំបន់នោះ។

សូមជម្រាបថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ(UN) ត្រូវបានកាត់ផ្ដាច់ដោយសារមានគិតគូរអំពី សុវត្ថិភាព និងសន្តិសុខក្នុងការដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់នោះ បន្ទាប់ពីមានការវាយប្រហារបាញ់រថយន្តដឹកស្បៀងអាហារ មនុស្សដែលបានចូលយកអាហារ និងវាយអ្នកបើកបរម្នាក់បណ្តាលឲ្យស្លាប់និងជាច្រើននាក់ទៀតរបួសថែមទៀតផង៕

 

ប្រភព៖ Aljazeera