ទំនប់ស្ទាក់ទឹកបាសាក់ ជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង

ទំនប់ស្ទាក់ទឹកបាសាក់ ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្ត ៧៨គីឡូម៉ែត្រ ត្រូវបានមន្ទីទេសចរណ៍ខេត្តបាត់ដំបង ចាត់បញ្ចូលទៅជាតំបន់ទេសចរណ៍ធម្មជាតិកែច្នៃ ខណ:ដែលខេត្តភាគពាយ័ព្យមួយនេះកំពុងទទួលបាននូវភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសគួរឱ្យចាប់អារម្មណ៍។

 
ទំនប់ស្ទាក់ទឹកបាសាក់ ជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង

នប់ស្ទាក់ទឹកបម្រើឱ្យការធ្វើស្រែប្រាំងមួយនេះ បានកសាងឡើងតាំងពីឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយប្រើកម្លាំងមនុស្សជាទាសករសុទ្ធសាធ។ បច្ចុប្បន្នបន្ទាប់ពីការជួសជុលស្ថាបនាឡើងវិញ ទំនប់នេះបានប្រែមុខមាត់ថ្មី ក្លាយជាកន្លែងកម្សាន្ត ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង មកលេងកម្សាន្តស្ទើររាល់ថ្ងៃ ហើយភ្ញៀវមកពីបណ្តាខេត្តផ្សេងៗទៀត បានមកកម្សាន្តនៅទីនេះ នៅពេលមានបុណ្យទានប្រពៃណីជាតិ និងបុណ្យចូលឆ្នាំចិនជាដើម។

បើតាមអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្ននេះមានភ្ញៀវក្នុងស្រុក នាំគ្នាទៅលេងកម្សាន្តជាបន្តបន្ទាប់ មិនថាថ្ងៃបុណ្យជាតិនោះទេ គឺមានប្រជាពលរដ្ឋជិតឆ្ងាយមកលេងកម្សាន្ត ហើយអ្នកស្រុក អ្នកភូមិដែលធ្លាប់លក់ដូរនៅទីនេះ ក៏លក់ដាច់ច្រើនជាងពេលកន្លងទៅផងដែរ ។ ពួកអ្នកស្រុក ភូមិនៅជុំវិញតំបន់ទនប់ទឹកបាសាក់ ភាគច្រើនបានចិញ្ចឹមមាន់ ទា និងដាំឈើហូបផ្លែយកមកលក់ឱ្យអ្នកលក់បន្ត ឬលក់ដោយផ្ទាល់ឱ្យភ្ញៀវទេសចរ ហើយផលិតផលធម្មជាតិ ក៏ពេញនិយមសម្រាប់ភ្ញៀវផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន