ប្រទេសចិន និងប្រទេសអាហ្សង់ទីនត្រៀមខ្លួនកសាងសហគមន៍សុខភាពសកលសម្រាប់ពិភពលោក

ប៉េកាំង៖ ប្រធានាធិបតីនៃប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនត្រៀមខ្លួនធ្វើការជាមួយប្រទេសអាហ្សង់ទីន និងសមាជិកមួយចំនួនទៀតនៃសហគមន៍អន្តរជាតិដើម្បីគាំទ្រយ៉ាងរឹងមាំដល់អង្គការសុខភាពពិភពលោកក្នុងការដើរតួនាទីនាំមុខក្នុងប្រយុទ្ធប្រឆាំង និងយកឈ្នះវីរុសកូវីដ១៩ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍សុខភាពសកលសម្រាប់ពិភពលោក។

 
ប្រទេសចិន និងប្រទេសអាហ្សង់ទីនត្រៀមខ្លួនកសាងសហគមន៍សុខភាពសកលសម្រាប់ពិភពលោក

លោក ស៊ី ជីនពីង បានគូសបញ្ជាក់ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសអាហ្សង់ទីន លោក អាល់បឺតតូ ហ្វឺណាន់ដេស (Alberto Fernandez) ថា ពួកគេត្រូវតែប្រកាន់ខ្ជាប់នូវគោលការយកសុខភាព និងជីវិតរបស់ប្រជាជនលើសកលលោកជាសំខាន់។

ដោយកត់សម្គាល់ថា ទំនាក់ទំនងរវាងចិន និងអាហ្សង់ទីនមានភាពរឹងមាំ សក្តានុពលល សហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសសកល ស៊ី ជីនពីង មានឆន្ទៈបន្តផ្តល់ជំនួយជាច្រើនតាមសមត្ថភាពរបស់ ខ្លួនសម្រាប់ប្រទេសអាមេរិកខាងត្បូង និងពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំងទ្វេភាគី មិនតែប៉ុណ្ណោះ ចិនទទួលការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាព និងតម្លៃខ្ពស់ពីប្រទេសអាមេរិកត្បូងចូលទីផ្សារចិនថែមទៀតផង។

សូមជម្រាបថា អាហ្សង់ទីនបានថ្លែងអំណរគុណដល់ចិនសម្រាប់ការគាំទ្រ និងផ្តល់ជំនួយដើម្បីតទល់ វិបត្តិកូវីដ១៩ និងគាំទ្រដល់អង្គការសុខភាពពិភពលោកក្នុងការដើរតួនាទីនាំមុខគេ ហើយសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយប្រទេសចិនឲ្យកាន់តែស៊ីជម្រៅ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ