អង្គការសហប្រជាជាតិស្នើឲ្យកាត់បន្ថយបំណុលសម្រាប់ប្រទេសក្រីក្រដើម្បឲ្យពួកគេតទល់នឹងវិបត្តិ កូវីដ១៩

UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូទឺរេស (Antonio Guterres) បានអំពាវនាវឲ្យមានការកាត់បន្ថយបំណុលបន្ថែមទៀតសម្រាប់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប ឬមធ្យម ដើម្បីឲ្យពួកគេឆ្លើយតបទៅនឹងវិបត្តិផ្ទុះឡើងជាសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហ៊ួរ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

 
អង្គការសហប្រជាជាតិស្នើឲ្យកាត់បន្ថយបំណុលសម្រាប់ប្រទេសក្រីក្រដើម្បឲ្យពួកគេតទល់នឹងវិបត្តិ កូវីដ១៩

លោក អាន់តូនីញូ គូសបញ្ជាក់ក្នុងសន្និសិទសារព័ត៌មួយជាមួយនាយករដ្ឋមន្ត្រីកាណាដា និងនាយករដ្ឋមន្ត្រីចាម៉ៃកា ថាលោកសង្ឃឹមថា គំនិតផ្តួចផ្តើមផ្អាកសេវាកម្មបំណុលប្រាក់នឹងពង្រីកវិសាលភាពទៅកាន់ប្រទេសនានាដែលកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលមានចំណូលមធ្យម ហើយទាំងវិស័យឯកជន និងភ្នាក់ងារផ្តល់ឥណទាន ត្រូវតែចូលរួមប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ។

លើសពីនេះទៅទៀត លោកក៏បានទទូចឲ្យសហគមន៍អន្តរជាតិចាត់វិធានការរួមដើម្បីផ្តល់ប្រាក់ចំនួន ៣៥ ពាន់លានដុល្លាអាមេរិកដល់ក្រុមហ៊ុនផលិតឧបករណ៍វ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក ដើម្បីអភិវឌ្ឍន៍ការផលិតវ៉ាក់សាំងឲ្យបានឆាប់រហ័ស៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ