[វីដេអូ] លោក ខេមរ: សេរីមន្ដ បានបង្ហោះសារមួយឃ្លា ក្រោយពេលមានគេយកបទប្អូនស្រីរបស់ខ្លួនមក (Cover)
ក្រោយពីតារាចំរៀងលំដាប់ជួរមុខរបស់ផលិតកម្មរស្មីហង្សមាសលោក ខេមរ: សេរីមន្ដ បានឃើញកញ្ញា អុិត ជូលីណា ច្រៀង(Cover) បទ “ខឹងប្រចណ្ឌព្រោះស្នេហ៍បង“
ដែលជាសំនៀងដើមរបស់ កញ្ញា ខេមរះ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ខ្លួនបានធ្វើអោយលោក ខេមរះ សេរីមន្ដ នឹករលឹកទៅដល់ប្អូនស្រី នឹងបានបង្ហោះសារមួយឃ្លារអមទៅដោយចំរៀង (Cover) របស់កញ្ញា អុិត ជូលីណាដោយមានខ្លឹមសារទាំងស្រុងថា: បទ “ខឹងប្រចណ្ទព្រោះស្នេហ៍បង“ បកស្រាយដោយម្ចាស់ដើមជាប្អូនស្រី ខេមរៈ ស្រីពៅ របស់ខ្ញុំពិរោះរណ្តាំណាស់ តែពេលនេះបានប្អូនស្រី អុិត ជូលីណា លើកយកមកច្រៀងឡើងវិញម្តងទៀតពិតជាពិរោះណាស់។
បន្ថែមពីនេះមានfanបានចូលខមមិនក្រោមបទចម្រៀងនេះជានច្រើនហូរហែរ នឹងមានអ្នកខ្លះគិតថាសម្លេងរបស់កញ្ញាអុិត ជូលីណា ស្រដៀងទៅនឹងកញ្ញា ខេមរះ ស្រីពៅផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម :
ប្រភព: ផេកហ្វេសបុករបស់លោក ខេមរ: សិរីមន្ត