ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍បានចេញលិខិតជូនដំណឹង ជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ឲ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
សូមអានខ្លឹមសារលិខិតដូចខាងក្រោម៖
ប្រភព: ក្រសួងទេសចរណ៍