មេដឹកនាំប្រទេសធំៗមួយចំនួន ដែលមិនបានអបអរសាទរជ័យជំនះរបស់ ចូ បៃដិន

BBC៖ លោក ចូ បៃដិន ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក ដែលទើបតែជាប់ឆ្នោតកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ បានទទួលសារអបអរសាទរពីប្រមុខដឹកនាំនៃប្រទេសជាច្រើនលើពិភពលោក។ ប៉ុន្តែ មេដឹកនាំមិនមែនទាំងអស់ទេ ដែលបានបង្ហាញពីសេចក្តីត្រេកអរលើជ័យជំនះដ៏ធំមួយនេះ។ ទាំងនេះ គឺជាមេដឹកនាំប្រទេសនៅលើពិភពលោកមួយចំនួន ដែលមិនបានអបអរដល់ ចូ បៃដិន៖

 
មេដឹកនាំប្រទេសធំៗមួយចំនួន ដែលមិនបានអបអរសាទរជ័យជំនះរបស់ ចូ បៃដិន

- ប្រធានាធិបតីប្រទេសរុស្ស៊ី Vladimir Putin
     បួនឆ្នាំមុន លោក គឺជាប្រធានាធិបតីម្នាក់ក្នុងចំណោមប្រធានាធិបតី ដែលបានអបអរដល់លោក ដូណាល់ ត្រាំ មុនគេ ប៉ុន្តែពេលនេះ ចូ បៃដិន មិនទាន់បានទទួលសារ ឬទូរស័ព្ទពី ពូទីន នៅឡើយទេ។

- នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉េនៀ Janez Jansa
     លោកមិនបានអបអរដល់ ចូ បៃដិន នោះទេ ប៉ុន្តែធ្លាប់អបអរដល់ ដូណាល់ ត្រាំ។

- ប្រធានាធិបតីប្រទេសប្រេស៊ីល Jair Bolsonaro
     លោកតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ដូណាល់ ត្រាំ។

- ប្រធានាធិបតីប្រទេសមិចស៊ីកូ Andres Manuel Lopez Obrador

- ប្រធានាធិបតីចិន Xi Jinping
     ចំពោះការជាប់ឆ្នោតរបស់ ចូ បៃដិន គេមិនទាន់បានឃើញការអបអរសាទរពីលោក ស៊ី ជីនពីង នៅឡើយទេ ប៉ុន្តែ កាលពី២០១៦ លោក ស៊ី ជីនពីង បានផ្ញើសារអបអរសាទរដល់ លោក ដូណាល់ ត្រាំ នៅពេលដែលគាត់ជាប់ឆ្នោត។

- មេដឹកនាំកូរ៉េខាងជើង Kim Jong-un
     មកទល់ពេលនេះ គីម ជុងអ៊ុន ហាក់ដូចជាមិនមានប្រតិកម្មអ្វីទៅលើលទ្ធផលនៃការបោះឆ្នោតសហប្រធានាធិបតីសហរដ្ឋអាមេរិកទាល់តែសោះ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BBC