[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃនេះ
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ (ដែលក្រសួង បានចេញសេចក្តីប្រកាសព័ត៌មានពីល្ងាចនៃថ្ងៃដដែលនេះរួចហើយ) និងមិនមានអ្នកជាសះស្បើយ។ រីឯ លទ្ធផលនៃការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មានពីម៉ោង ០៥:០០ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងនៅម៉ោង ៧:០០ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មី ០៣ករណី និងមិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ៣០០នាក់។
សូមជម្រាបថា ករណីវិជ្ជមានកូវីដ១៩ថ្មី ០៣ករណីកើតទៅលើ ឯកឧត្តម សូស យ៉ារ៉ា លោក ស ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម។ រីឯលទ្ធផលនៃការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា កូវីដ-១៩ សរុបចំនួន ១១៦៦នាក់(ទាំងតេស្តលើកទី១ និងលើកទី២)។
ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១២នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន ៣០០នាក់ ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៤០នាក់៕
ប្រភព: ក្រសួងសុខាភិបាល