វេសឡាញបានរៀបចំសន្និបាតអប់រំប្រចាំឆ្នាំសិក្សា២០២១-២០២២ ដើម្បីបង្ហាញពីការវិវឌ្ឍថ្មីៗនិងនវានុវត្តន៍បន្ថែមទៀតរបស់ខ្លួនលើផ្នែកសិក្សាធិការព្រមទាំងត្រៀមលក្ខណៈសម្បត្តិសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២ ដែលនឹងចូលរៀននៅថ្ងៃទី២ ខែកញ្ញាខាងមុខនេះ
សន្និបាតនៅព្រឹកថ្ងៃទី១៤ ខែសីហា លោក តែ ឡាយ ប្រធាននាយកអប់រំបានលើកឡើងថា “ ក្រុមហ៊ុនវេសឡាញបានសហការជាមួយក្រុមហ៊ុនបចេ្ចកវិទ្យាអប់រំក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងសាលារៀន (School Management System) ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System) និងកម្មវិធីអេបរបស់សាលារៀនតាមទូរសព្ទដៃ (Mobile School App) សម្រាប់គាំទ្រដំណើរការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ។
សន្និបាតនៅព្រឹកថ្ងៃទី១៤ ខែសីហា លោក តែ ឡាយ ប្រធាននាយកអប់រំបានលើកឡើងថា “ ក្រុមហ៊ុនវេសឡាញបានសហការជាមួយក្រុមហ៊ុនបចេ្ចកវិទ្យាអប់រំក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងសាលារៀន (School Management System) ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System) និងកម្មវិធីអេបរបស់សាលារៀនតាមទូរសព្ទដៃ (Mobile School App) សម្រាប់គាំទ្រដំណើរការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ។
លោកប្រធាននាយកអប់រំបានបន្តទៀតថា “ ដើម្បីសម្រួលដល់ភាពងាយស្រួសក្នុងការទំនាក់ទំនងរវាងសាលារៀន និងអ្នកអាណាព្យាបាលសិស្ស សាលារៀនបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Telegram, Facebook Messenger, និង Google Classroom។ លើសពីនេះ សាលារៀនសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យារៀនអនឡាញ Sangapac, E-School Cambodia, TESDOPI និង WEG Education TV សម្រាប់សិស្សអាចសិក្សានិងស្រាវជ្រាវបានដោយខ្លួនឯងតាមរយៈវីដេអូមេរៀនបាន គ្រប់ទីកន្លែង និងពេលវេលាសមស្រមរបស់សិស្ស ព្រមទាំងសិស្សអាចធ្វើតេស្តសមត្ថភាពបានផងដែរ”។
សម្រាប់ការបំប៉នសមត្ថភាពបុគ្គលិកសិក្សា និងគ្រូបង្រៀនវិញ លោក តែ ឡាយ បានឱ្យដឹងថា “ ក្រុមហ៊ុនបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការអប់រំនានា ដើម្បីរៀបចំសិក្ខាសាលាអនឡាញលើផ្នែកគរុកោសល្យ វិធីសាស្រ្តបង្រៀននិងរៀនប្រកបដោយភាពច្នៃប្រឌិតសម្រាប់កុមារតូច កត្តាប្រឈមនិងដំណោះស្រាយសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ វិធីសាស្រ្តបង្រៀននិងរៀនបែបរិះរក និងវិធីសាស្រ្តបង្រៀននិងរៀនបែបគម្រោង”។
លោក ប៉ែន ចំរើន នាយកស្រាវជ្រាវនិងអភិវឌ្ឍនៃក្រុមហ៊ុន វេសឡាញ បានលើកឡើងថា “ ឆ្នាំសិក្សាថ្មីខាងមុខនេះ គ្រប់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បានត្រៀមលក្ខណនឹងអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនបែបចម្រុះ និងបែបគម្រោង យោងទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងបរិបទគន្លងសិក្សាថ្មី”។ លោកបានបន្ថែមទៀតថា “ វិធីសាស្រ្តបង្រៀននិងរៀនថ្មីពីរខាងលើនេះ នឹងប្រែក្លាយថ្នាក់រៀនធម្មតាទៅជាថ្នាក់សិស្សមជ្ឈមណ្ឌល ផ្តល់អំណាចដល់សិស្សចេះសិក្សាស្រាវជ្រាវដោយខ្លួនឯង កសាងបំណិនសតវត្សទី២១ សិស្សមានសមត្ថភាពគិតបែបឯករាជ្យ និងចេះដោះសា្រយបញ្ហា ព្រមទាំងមានទំនួលខុសត្រូវលើអនាគតខ្លួនឯង។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា “ ក្នុងអំឡុង២ឆ្នាំនៃការរីករាលដាលជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់បានខិតខំ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តផ្តល់សេវាកម្មអប់រំតាមប្រព័ន្ធអនឡាញ និងពីចម្ងាយដល់សិស្ស ព្រមទាំងបានរក្សានិរន្តរភាពសាលារៀនរហូតដល់ថ្ងៃនេះ ខណៈសាលារៀនខ្លះជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ និងខ្លះទៀតផ្អាកដំណើរទាំងស្រុក។
ឧកញ៉ាមានប្រសាសន៍បន្ថែមទៀតថា “ សម្រាប់សិស្សកម្រិតបឋមសិក្សាគឺជាពេលវេលាដ៏សមរម្យ ដើម្បីពង្រឹងមុខវិជ្ជាអក្សរសាស្រ្តខ្មែរបន្ថែមទៀត តាមរយៈការស្គាល់ស្រៈនិស្ស័យ ស្រៈពេញតួ និងព្យញ្ជនៈ ជាពិសេសរក្សាការសរសេរតាមអានឱ្យបានត្រឹមត្រូវ ដោយសារបច្ចុប្បន្ននេះ យើងសង្កេតឃើញថាការសរសេរអក្សរខ្មែរលើបណ្តាញសង្គមនៅមានចន្លោះប្រហោង ហើយអ្នកខ្លះទៀតសរសេរសូរសម្លេងខ្មែរទៅជាអក្សរឡាតាំងទៅវិញ ដែលអាចនឹងបាត់បង់អត្តសញ្ញាណជាតិនៅថ្ងៃខាងមុខ”។
ទន្ទឹមនេះ ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានសង្កត់ធ្ងន់ថា “ ក្នុងបរិបទថ្មីនេះ បុគ្គលិកសិក្សា និងគ្រូបង្រៀនត្រូវរៀនរស់នៅលើគន្លងថ្មីនេះ និងបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ លើផ្នែកគរុកោសល្យ បច្ចេកវិទ្យា វិធីសាស្រ្តបង្រៀនថ្មីៗ ដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងជំរុញវិស័យអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀត”។
សូមជម្រាបថា អង្គសន្និបាតនេះមានចូលរួមពីបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងគ្រូបង្រៀនជាង១០០០នាក់៕
join link Telegram https://t.me/cngtvcambodia