ថៃមានគម្រោងចង់ធ្វើផ្លូវប្រវែង ៥,២ គីឡូម៉ែត្រដើម្បីកែលម្អផ្នែកដឹកជញ្ជូនយោធានៅលើកោះគុត ជិតព្រំដែនកម្ពុជា-ថៃ
យោងតាមការគេហទំព័រ The Nation របស់ថៃ ដែលបានចុះផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា លោក Phisut Rattanawong ប្រធានគណៈកម្មាធិការទេសចរណ៍ និងកីឡាព្រឹទ្ធសភា បានបង្ហើបឱ្យដឹងក្រោយកិច្ចប្រជុំគណៈកម្មាធិការត្រៀមនឹងជំរុញការស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ៥,២ គីឡូម៉ែត្រ ពីបានអូរផ្អាវ ដល់អង្គភាពប្រតិបត្តិការណ៍គោកគុត ដើម្បីដោះស្រាយបញ្ហាទេសចរណ៍ក្នុងខេត្តត្រាតថា។

លោកបានបន្ថែមទៀតថា ការសាងសង់ផ្លូវនេះមានសារសំខាន់ ដើម្បីជួយសម្រួលដល់ការចល័តទ័ព និងសម្ភារៈយោធាយ៉ាងរហ័ស ដើម្បីគាំទ្រប្រតិបត្តិការនៅភាគខាងត្បូងនៃកោះគុត ។
សូមជម្រាបថា តំបន់កោះគុត គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕
ប្រភព៖ The Nation
https://www.nationthailand.com/news/general/40052093