[វីដេអូ] Ep.3 ប្រធានបទ៖ ជំងឺគីសក្នុងមាត់
១. តើគីសក្នុងមាត់ជាអ្វី?
គីសក្នុងមាត់់គឹជាអង់ខ្យល់មួយនៅក្នុងមាត់ដែលមានផ្ទុកសារធាតុរាវលាយលំជាមួយនឹងខ្យល់ ហ្គាស់ដែលជាទូទៅមានរាងជារង្វង់ ហើយវាស្ថិននៅក្នុងឆ្អឹងថ្គាមផ្នែកខាងក្រោមឬក៏ផ្នែកខាងលើ ។
២. មូលហេតុអ្វីដែលបណ្ដាលឲ្យមានគីសក្នុងមាត់?
មូលហេតុដែលបណ្ដាលឲ្យមាន គីសក្នុងមាត់បណ្ដាលមកពីធ្មេញដែលងាប់សរសៃ និងធ្មេញដែលមានរោគពុកធ្មេញដល់បណ្ដូល ហើយមិនបានធ្វើការព្យាបាល និងធ្មេញដែលព្យាបាលហើយតែមិនស្របតាមបច្ចេកទេសត្រឹមត្រូវ ។
៣. តើគីសនេះអាចជាទៅវីញទេ ដោយមិនមានការព្យាបាលដែរឬទេ?
គីសនេះគឺមិនអាចជាដោយមិនមានការព្យាបាលពីទន្តបណ្ឌិតបានឡើយ ហើយគីសនេះនឹងវិវត្តធំទៅៗបើអ្នកជំងឹមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនោះទេ។
៤. តើគីសនេះអាចបង្ករឲ្យមានផលប៉ះពាល់អ្វីខ្លះដល់អ្នកជំងឺ?
ផលប៉ះពាល់របស់គីសនេះគឺអាស្រ័យទៅលើទំហំនៃការវិវត្តរបស់គីស ក្នុងដំណាក់កាលដំបូងបើគីសនឹងតូចហើយធ្វើការព្យាបាលទាន់ពេលវេលា អ្នកជំងឺមិនមានផលប៉ះពាល់អ្វីនោះទេ ប៉ុន្តែបើការវិវត្តរបស់គីសមានទំហំធំ វាអាំចធ្វើឲ្យអ្នកជំងឺបាត់បង់ឆ្អឹងច្រើនបាត់បង់ទាំងធ្មេញហើយក្រោយការព្យាបាលអាចធ្វើឲ្យផ្ទៃមុខរបស់អ្នកជំងឺដូរទម្រង់ផងដែរ មួយវិញទៀតប្រសិនបើគីសនោះធ្វើឲ្យអ្នកជំងឺមានការឈឺចាប់ហើម ប្រសិនបើធ្វើការព្យាបាលមិនត្រឹមត្រូវនោះទេនឹងអាចប៉ះពាល់ដល់អាយុជីវិតផងសដែរ។
៥. តើយើងអាចព្យាបាលជំងឺមួយនេះដោយរបៀបណា?
សម្រាប់ការព្យាបាលគីសនេះគឺអាស្រ័យទៅលើទំហំរបស់គីស ដោយផ្អែកទៅលើកត្តាពី ទី១កត្តាទំហំ ទី២ទីតាំង បើសិនគីសនេះមានទំហំតូចហើយកើតឡើងនៅលើធ្មេញខាងមុខឬធ្មេញថ្គាម អាចព្យាបាលដោយការដាក់ថ្នាំតាមរយៈរន្ធឬសធ្មេញ ហើយការដាក់ថ្នាំនេះមិនមានកាវះកាត់ឡើយ ប៉ុន្តែនៅតែស្ថិតនៅក្រោមការតាមដានរបស់ទន្តបណ្ឌិតរយៈពេល៣ទៅ៦ខែម្ដង។ មួយទៀតប្រសិនបើគីសនេះមានទំហំធំហើយស្ថិតនៅលើធ្មេញចង្កូមមុខនឹងចង្កូមក្រោម គឺធ្វើការដាក់ថ្នាំតាមរន្ធឬសធ្មេញហើយ បន្ទាប់មកបានធ្វើការវះកាត់យកគីសនឹងចេញមកក្រៅ។ ប៉ុន្តែបើគីសនោះមានទំហំធំហើយនៅផ្នែកខាងក្រោយនៃឆ្អឹងធ្មេញ ដាច់ខាតគឺត្រូវតែធ្វើការដកធ្មេញហើយធ្វើការវះកាត់យកគីសនោះចេះទើបអាចព្យាបាលមួយរយភាគរយ។
៦. តើធ្វើដូចម្ដេចដើម្បីបង្ការជំងឺនេះមិនឲ្យកើតឡើងបាន?
ដើម្បីបង្ការជំងឺនេះមិនឲ្យកើតមានឡើងកត្តាទីមួយគឺធ្វើការសម្អាតធ្មេញ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ហើយអ្វីដែលគួរឲ្យចាំបាច់នោះគួរតែទៅធ្វើការសម្អាតនៅខាងមន្ទីរព្យាបាលធ្មេញយ៉ាងហោចណាស់មួយឆ្នាំឲ្យបានពីរដង ។
៧. បន្ទាប់ពីព្យាបាលជាសះស្បើយហើយ តើវាអាចកើតឡើងវិញដែរឬទេ ?
គីសនឹងអាចកើតឡើងមកវិញប្រសិនបើធ្វើការព្យាបាលមិនបានស្អាតត្រឹមត្រូវ ។
៨. តើយើងអាចមើលដឹងថាខ្លួនយើងមានកើតគីសនោះក្នុងមាត់ដោយខ្លួនឯងផ្ទាល់ដែរឬទេ?
គីសនៅក្នុងមាត់អ្នកជំងឺមិនអាចស្វែករកផ្ទាល់ដោយខ្លួនឯងឡើយ ព្រោះគីសនេះមិនមានរោគសញ្ញាអ្វីទាំងអស់ដោយសារវាមានសភាពតូច នឹងមួយទៀតគីសនោះកាន់តែធំទៅៗគឺលែងប៉ោងរឹងហើយគឺវាប្រែទៅជាសភាពទន់នឹងហើមឈឺកាន់តែខ្លាំង ហើយប្រសិនបើមិនមានការព្យាបាលទាន់ពេលនោះទេ វាអាចនិងបង្ករផលប៉ះពាល់ដល់អាយុជីវិត៕