Edinson Cavani នឹងខកខានការប្រកួតបើកឆាកពានរង្វាន់ Champions League
លោក Ole Gunnar Solskjaer បានបញ្ជាក់ថា Cavani នឹងត្រូវអវត្តមានមួយសប្តាហ៍។

Cavani នឹងមិនអាចចូលរួមការប្រកួតបើកឆាក Champions League របស់ក្រុម Manchester United ជាមួយក្រុម Young Boys នៅថ្ងៃអង្គារនេះបានទេ ដោយសារមានបញ្ហារបួសបន្តិចបន្តួច ។
សូមបញ្ជាក់ថា Ronaldo ដែលរកបាន ២ គ្រាប់នៅចុងសប្តាហ៍នៃការប្រកួតដំបូងរបស់គេសម្រាប់ Manchester United ត្រូវបានគេដាក់ចូលក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវធ្វើដំណើរទៅប្រកួតក្របខ័ណ្ឌ Champions League លើកដំបូងរបស់គេជាមួយបីសាចក្រហម ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០០៩ ដែលពួកគេបានផ្តួលបាសេឡូណា ២-០ ៕
ប្រភព៖ BBC