CL និង Rose ក្លាយជាតារា K-Popដំបូងបង្អស់ដែលបង្ហាញមុខក្នុងកម្មវិធី ហ្វេសិនលំដាប់កំពូលនៅទីក្រុង New York
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះស្រីស្រស់ CL អតីតសមាជិក 2NE1 និង Rose សមាជិកក្រុម BLACKPINK បានលេចវត្តមានជាតារាស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត K-Pop ដែលមានឱកាសចូលរួមកម្មវិធីពិពណ៌ហ្វេសិន Met Gala ដ៏ធំប្រចាំឆ្នាំ នៅទីក្រុង New York សហរដ្ឋអាមេរិក ជាមួយនិងកំពូលតារាបរទេសល្បីៗជាច្រើនទៀត។
ងាកមកមើលឈុតរបស់ ស្រីស្រស់ CL ហាក់មានភាពស៊ិចស៊ីខ្លាំងមិនចាញ់តារាបរទេសប៉ុន្មាននោះទេ នៅក្នុងកម្មវិធីនោះ CL លេងឈុតរ៉ូបសាច់ក្រណាត់ខោប៊យវែងរលុងអូសដី ដំយ៉េសស្មា ថែមទាំងចំហល្វែងក្រោមឲ្យមានតែខោខ្លីពណ៌ស ប៉ុណ្ណោះ។
ចំណែក Rose សមាជិកក្រុម BLACKPINK វិញត្រូវបានគេដឹងថានាងមកចូលរូមក្នុងនាមជាភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុនប្រ៊េន Saint Laurent ព្រោះគេឃើញថាតារាស្រីរូបនេះ និង នាយកផ្នែកច្នៃប្រឌិតប្រចាំក្រុមហ៊ុនលោក Anthony Vaccarello ដែលបណ្ដើរកៀកកើយគ្នាយ៉ាងជិតស្និត។
យ៉ាងណាមិញ ការលេចមុខរបស់តារា K-Pop នៅក្នុងកម្មវិធីអន្តរជាតិបែបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើបញាប់ញ័រ ដោយមិននឹកស្មានថាតារា K-Pop អាចមានវត្តមាននៅក្នុងកម្មវិធីដ៏អស្ចារ្យនោះ។
គួរឲ្យដឹងផងដែរថា កម្មវិធី Met Gala គឺជាកម្មវិធីហ្វេសិនសម្លៀកបំពាក់ដ៏ធំ និង ល្បីបំផុតប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ធ្វើលើងក្នុងបំណងរៃអង្គារប្របាក់ចំណូលសម្រាប់ទ្រទ្រង់វិទ្យាស្ថានសម្លៀកបំពាក់របស់សារមន្ទីរសិល្បៈប្រចាំទីក្រុង New York ៕
សូមចុច join Telegram https://t.me/cngtvcambodia