សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីស្ថានភាពអាកាសធាតុនៅតំបន់ដែលចុះត្រជាក់នៅប្រទេសកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាតាមរយ:កាតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញឲ្យឃើញថា វិសម្ពាធ (Tropical Depression) ដែលបាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២៣ ឈ្មោះ ក្រវាញ (KROVANH) ។
តាមកាព្យាករណ៍ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវីសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ វិសម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅ សមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងសូមអំពាវនាវដល់សាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
សូមអានជូនដំណឹងដូចខាងក្រោម:
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម