[ទាន់ហេតុការណ៍] សរុបកើនឡើង១០២ករណីហើយ ក្រោយកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីថ្មីទៀត និងជា២ករណី ព្រឹកថ្ងៃទី២៨ មីនា ២០២០

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីថ្មីបន្ថែមទៀត និងជាសះស្បើយចំនួន២ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់១០២នាក់ និងករណីជាសះស្បើយសរុប១៣នាក់។

 
[ទាន់ហេតុការណ៍] សរុបកើនឡើង១០២ករណីហើយ ក្រោយកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីថ្មីទៀត និងជា២ករណី ព្រឹកថ្ងៃទី២៨ មីនា ២០២០

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៨ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីថ្មីបន្ថែមទៀត និងជាសះស្បើយចំនួន២ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់១០២នាក់ និងករណីជាសះស្បើយសរុប១៣នាក់។

ករណីថ្មីទាំង៤នេះ កើតលើជនជាតិខ្មែរនៅរាជធានីភ្នំពេញ។ ពួកគេបានធ្វើដំណើរត្រឡប់មកពីប្រទេសបារាំងវិញកាលពីថ្ងៃទី១៥ និង ២៤ មីនា ២០២០។ បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។  

គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី២៨ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១០២នាក់ ដោយក្នុងនោះស្រី ២៧នាក់ និងប្រុស ៧៥នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន១៣ ក្នុងនោះមានជនជាតិខ្មែរ១១នាក់ និងជនបរទេស២នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ខណៈនេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៩១នាក់ នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

ក្រសួងសុខាភិបាលកំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត៕

ដោយ៖ ចាប មិថុនា