PAUL POGBA បានតេស្តវិជ្ជមានវីរុសកូវីដ១៩
BBC៖ គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់បារាំង លោក Didier Deschamps បាននិយាយថា កំពូលខ្សែបម្រើនៅក្រុមបិសាចក្រហម Manchester United វ័យ២៧ឆ្នាំ Paul Pogba បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

Pogba នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយរូបគេនឹងអវត្តមានក្នុងក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតជាមួយនឹងស៊ុយអែត និងក្រូអាតឆាប់ៗនេះ។
យ៉ាងណាមិញ Paul Pogba ទំនងនឹងអាចមានឈ្មោះចូលលេងការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។
ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ