ជំងឺពកឆ្អឹង
ជំងឺនេះមានអាការៈដែលបង្ហាញឱ្យឃើញមានពីរយ៉ាង។

ជំងឺមួយប្រភេទដែលមានអាការៈពីរយ៉ាងគឺ៖
១. អាការៈរីកលូតលាស់ខុសប្រក្រតីរបស់ជាលិកាឆ្អឹងពេញវ័យដែលវិវត្តយឺតៗ នៅនឹងកន្លែង បង្កបានជាកំពកនៃឆ្អឹង។
២. អាការៈជាដុំពកមានលក្ខណៈជាឆ្អឹងដែលកកើតឡើងនៅកន្លែងប៉ះទង្គិច ញឹកញាប់នៃជាលិកាទន់របស់សព៌ាង្គកាយ។ ឧទាហរណ៍៖ ប្រសិនបើមាន ជំងឺពកឆ្អឹង ត្រូវតែព្យាបាលដោយការវះកាត់។
ឯកសារពិគ្រោះ៖ សទ្ទានុក្រមបច្ចេកសព្ទ ក្រុមប្រឹក្សាជាតិភាសាខ្មែរ