គីមីព្យាបាល
វិធីសាស្ត្រព្យាបាលជំងឺដោយការប្រើសារធាតុគីមី។
ខ្មែរ៖ គីមីព្យាបាល
អង់គ្លេស៖ Chemotherapy
បារាំង៖ Chimiothérapie
វិធីសាស្ត្រព្យាបាលជំងឺដោយការប្រើសារធាតុគីមី។ ការព្យាបាលដោយប្រើថ្នាំមានសារធាតុគីមីដើម្បីសម្លាប់កោសិកាដែលលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងខ្លួនរបស់មនុស្ស ដូចជាការប្រើញឹកញាប់បំផុតក្នុងការព្យាបាលជំងឺមហារីក ចាប់តាំងពីកោសិកា(Cell) មហារីកលូតលាស់ និងរាលដាលទៅផ្នែកផ្សេងៗនៃរាងកាយ។ ទោះបីជាការព្យាបាលដោយប្រើថ្នាំគីមីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពប៉ុន្តែ ប្រើគីមីក៏មានហានិភ័យនៃផលប៉ះពាល់ផងដែរ។
ឯកសារពិគ្រោះ៖ Mayo Clinic(Website) និងក្រុមប្រឹក្សាជាតិភាសាខ្មែរ