[វីដេអូ] Ep.70 ប្រធានបទ៖ វិធីសាស្រ្តការពារកុំឲ្យកើតមានជំងឺគាំងបេះដូង

គាំងបេះដូងសំដៅលើស្ថានភាពស្ទះសសៃរឈាមបេះដូងជាជំងឺធ្ងន់ធ្ងរដែលកើតឡើងពេលដែលលំហូរឈាមទៅ កាន់បេះដូងត្រូវស្ទះ ដោយសារជាតិខ្លាញ់ក្នុងសរសៃឈាមនិងសារធាតុផ្សេងទៀតបង្កើតជាកំណក ក្នុងសរសៃអាក់ទែដែលមាននាទីផ្គត់ផ្គង់ឈាមទៅបេះដូង។

 
[វីដេអូ] Ep.70 ប្រធានបទ៖ វិធីសាស្រ្តការពារកុំឲ្យកើតមានជំងឺគាំងបេះដូង

សូមរំលឹកថាសរសៃឈាមបេះដូងរបស់មនុស្សគឺចែកចេញជា២ ៖

សរសៃឈាមបេះដូងខាងស្តាំមួយនិងខាងស្តាំមួយ​ដែមានតួនាទីចិញ្ចឹមបេះដូង​​ ។

កត្តាប្រឈមដែលបណ្តាលឲ្យមានជំងឺគាំងបេះដូងមានដូចជា៖
– កត្តាអាយុ៖ បុរសអាយុ ៤៥ ឆ្នាំឡើង និងស្រ្តីអាយុ ៥៥ ឆ្នាំឡើង ប្រឈមខ្ពស់កើតជំងឺនេះ។
– ការជក់បារី ៖ ជក់ ឬស្រូបផ្សែងបារីយូរទៅ ធ្វើឲ្យកើនឡើងហានិភ័យគាំងបេះដូង។
– លើសឈាម៖ នាំឲ្យខូចសរសៃឈាម ដែលមានតួនាទីដឹកនាំឈាមទៅបេះដូង ធ្វើឲ្យកកខ្លាញ់ក្នុងសរសៃឈាម។
– លើសជាតិខ្លាញ់៖ ខ្លាញ់ក្នុងឈាមខ្ពស់ (ជាតិខ្លាញ់អាក្រក់) ឬ ទ្រីគ្លីសេរីត (triglyceride) ច្រើន ធ្វើឲ្យសរសៃឈាមតូចចង្អៀត។ កម្រិតខ្ពស់នៃសារធាតុ ទ្រីគ្លីសេរីត ដែលជាប្រភេទខ្លាញ់ក្នុងឈាម ជាប់ទាក់ទងរបបអាហារប្រចាំថ្ងៃ ធ្វើឲ្យប្រឈមខ្ពស់ដូចគ្នា។
– ជំងឺទឹកនោមផ្អែម៖ អាំងស៊ុយលីន ជាអ័រម៉ូនផលិតដោយលំពែង អនុញ្ញាតឲ្យយើងប្រើគ្លុយកូស ជាទម្រង់ស្ករ ដើម្បីទៅចិញ្ចឹមកោសិកាឈាម។ កើតជំងឺទឹកនោមផ្អែម ដោយសារលំពែងមិនអាចផលិត អាំងស៊ុយលីន គ្រប់គ្រាន់ ឬមិនអាចឆ្លើយតបត្រឹមត្រូវ ជាហេតុបណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។

សូមទស្សនាវីដេអូខាងក្រោម៖