[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.32 ការថែទាំស្បែកសម្រាប់កុមារ
ជាទូទៅកុមារក៏មានស្បែកដែរ កុមារក៏ជាមនុស្សដែរ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ចំពោះស្បែកកុមារ។តើមូលហេតុអ្វីដែលយើងចាំបាច់ត្រូវថែទាំស្បែកកុមារ?
ព្រោះថាកុមារស្បែកខុសគ្នាពីមនុស្សវ័យជំទង់ មនុស្សវ័យជំទង់គាត់មានស្បែកមួយប្រភេទមានការលូតលាស់ពេញលក្ខណៈដែលអាចត្រៀមក្នុងការជួបជាមួយនិងបាក់តេរីនៅលើស្បែករបស់គាត់។ ចំពោះកុមារវិញគាត់មានលក្ខណៈមួយចំនួនខុសពីស្បែកមនុស្សវ័យជំទង់ទី១ ស្បែករបស់គាត់គឺខ្ចី ទី២ស្បែករបស់គាត់ងាយនិងរោល ទី៣ស្បែករបស់គាត់ងាយប្រឈមមុខនិងការជួបរវាងបាក់តេរី វីរុសឬក៏ពពួកផ្សិតដែលធ្វើឲ្យពួកគាត់មានបញ្ហាស្បែក ទី៤ស្បែករបស់គាត់ងាយនិងបាត់បង់ជាតិទឺក។ កុមារគាត់មិនទាន់មានម្ចាស់ការដែលចេះថែទាំស្បែកទេ អញ្ចឹងហើយបានជាក្រុមជំពូកកូនក្មេងឬក៏កុមារយើងត្រូវតែយកចិត្តទុកដាក់ថែទាំស្បែករបស់គាត់ជាងអ្នកធម្មតាទៅទៀត។យើងដឹងហើយកុមារគាត់មិនទាន់មានទំនួលខុសត្រូវខ្លួនពេញលក្ខណៈទេ ដូច្នេះហើយឪពុកម្ដាយមានតួនាទីសំខាន់អប់រំតម្រង់ផ្លូវកូនឲ្យចេះថែទាំសុខភាព។
ការថែទាំស្បែកមានច្រើនដូចជា៖
- ក្នុងនាមជាឪពុកម្ដាយត្រូវបង្រៀនកូនឲ្យចេះសម្អាតស្បែកតាមរយៈការប្រើប្រាស់ទឹកក្ដៅអ៊ុនៗកុំអោយប្រើប្រាស់ទឹកក្ដៅពេកឬត្រជាក់ពេក នៅពេលគាត់ប្រើប្រាស់ទឹកត្រជាក់ពេក គាត់អត់អាចលាងជំរះធូលីឬក៏បាក់តេរីនៅលើស្បែកយើងបានល្អទេ ហើយបើសិនយើងប្រើទឹកក្ដៅពេកវាអាចរលាកកូន។
- ត្រូវតែលាងមុខ ក៏ដូចជាដងខ្លួនមុនពេលចូលគេង ព្រោះបើសិនជាយើងអត់លាងជំរះមុខឬមួយក៏ដងខ្លួនមុននិងចូលគេងទេមានន័យថាកុមារទាំងនោះគាត់និងគេង ដែលនាំមកនូវនិងធូលីឬក៏ផ្សិតបាក់តេរី វីរុសជាប់ក្នុងស្បែកនិងនៅក្នុងពេលយប់។
- ត្រូវតែជ្រើសរើសផលិតផលថែទាំស្បែករបស់កុមារដែលមិនមានជាតិកាត់ ដោយផលិតផលទាំងនោះអត់មានដាក់ជាតិក្លិន ឬមួយក៏សារធាតុផ្សេងៗដែលមានជាតិកាត់ខ្ពស់ពេក ដែលធ្វើឲ្យបំផ្លាញកោសិការស្បែករបស់កូនក្មេង ដែលធ្វើអោយកូនក្មេងងាយប្រឈមមុខនិងប្រតិកម្មស្បែក។
ចំណុចទាំង៣នេះគឺសំខាន់ខ្លាំង ហើយបន្ទាប់មកទៀតគឺត្រួវតែលាបឡេសំណើមអោយកូនដើម្បីធ្វើអោយស្បែករបស់កូនក្មេងនិងមានសំណើមជាប់រហូត ព្រោះកូនក្មេងស្បែករបស់គាត់ងាយនិងបាត់បង់ជាតិទឹក។ កាលណាដែលយើងលាបឡេសំណើមបានត្រឹមត្រូវ ធ្វើអោយស្បែករបស់គាត់អត់ងាយនិងបាត់បង់ជាតិទឹកទេ។ បើកាលណាស្បែករបស់គាត់អត់ងាយបាត់បង់ជាតិទឹក ស្បែកគាត់ក៏មានសុខភាពល្អ ហើយមេរោគផ្សេងៗដែលប្រុងនិងតោងលើស្បែករបស់គាត់ក៏ពិបាកក្នុងការធ្វើឲ្យគាត់មានបញ្ហារលាកឬបញ្ហាផ្សេងទៀតដែលកើតមានឡើងដូចជាពពួកជំងឺផ្សិត ជំងឺរលាក ផ្សេងៗជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖