នាទីសុខភាព Ep.154 ប្រធានបទ៖ អត្ថប្រយោជន៍នៃបន្លែផ្លែឈើព័ណ៌ក្រហម
បន្លែផ្លែឈើ សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនជួយទៅដល់សុខភាព ដែលមាននៅក្នុងរបបអាហារ
។ អ្វីដែលមិនអាចកាត់ថ្លៃបានគឺអត្ថប្រយោជន៍នៃបន្លែផ្លែឈើ ដែលមានពណ៌ក្រហមដែលមានដូចជា ផ្លែឪឡឹក ផ្លែស្ត្របឺរី ផ្លែប៉ោម ឬផ្លូវទំពាំងបាយជូរក្រហម ផ្លែប៉េងប៉ោះ ម្ទេសក្រហម ខ្ទឹមបារាំងក្រហម និងស្ពៃក្តោប
ក្រហមជាដើម។
បន្លែផ្លែឈើ ទាំងអស់នេះផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើន ដោយសារតែពួកវាមានសារធាតុចិញ្ចឹមមួយ
ចំនួនដូចជា៖ ជាតិសរសៃ, វីតាមីន A និងវីតាមីន C ។
1. កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត
2. ការពាររាងកាយពីជំងឺមហារីកក្រពេញប្រូស្តាត មាត់ស្បូន និងមហារីកសួត
3. ការពាររាងកាយពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់
4. ការពាររាងកាយពីជំងឺបេះដូង
5. កាត់បន្ថយសម្ពាធឈាមខ្ពស់
6.ជួយបញ្ចុះកូឡេស្តេរ៉ុល LDL ដែលជាកូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ
7. ជំនួយជាលិកាសន្លាក់សម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់
8. ជួយដល់សុខភាពក្រពះពោះវៀន
ដូច្នេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍មួយចំនួនរបស់បន្លែផ្លែឈើរួមមាន៖
១.ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរីគឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតហ្វូលិក ដែលជួយលើកកម្ពស់ដល់សុខភាពបេះដូង និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់ស្ត្រីនៅពេលមានទំងន់។ផ្លែស្ត្របឺរីក៏ជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C ដែលជាថាមពល ដែលជួយលើកកម្ពស់មុខងារប្រព័ន្ធភាពស៊ាំ។
២.ផ្លែ Cherries
ផ្លែ Cherries មានជាតិសរសៃខ្ពស់ ហើយក៏សំបូរទៅដោយជាតិវីតាមីន C និងប៉ូតាស្យូមខ្ពស់ ដែលជួយរក្សាសម្ពាធឈាម។
៣.ផ្លែទទឹម
ផ្លែទទឹមមានផ្ទុកសារធាតុ polyphenols ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីក និងការការពារជំងឺបេះដូង។ យោងតាមការសិក្សា ផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងជាងតែបៃតង និងស្រាក្រហមដល់ទៅបីដង។
៤.ផ្លែឪឡឹក
ផ្លែឪឡឹកមួយចំណិតមានទឹក 92%ជួយរក្សាជាតិទឹក។ ផ្លែឪឡឹកមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ផងដែរ ដូចជា បេតាការ៉ូទីន វីតាមីន C និងលីកូពីន។
៥.ផ្លែទំពាំងបាយជូក្រហម
ផ្លែទំពាំងបាយជូរក្រហមសំបូរទៅដោយជាតិ វីតាមីន B និង A និងទឹកច្រើនទៀត។ ផ្លែទំពាំងបាយជូក្រហម
មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុនចាញ់។
៦. ផ្លែព្រូន
ផ្លែព្រូនសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ក៏ដូចជាជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ទៅជាជំងឺរ៉ាំរ៉ៃផ្សេងៗ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។