[វីដេអូ] # Ep.63 អាហារទាំង ៦យ៉ាងល្អសំរាប់ស្រ្តីដែលសំរាលកូនរួច
ក្រោយពេលសំរាលកូនរួច ជាការពិតណាស់ដែលស្រ្តីជាច្រើនបាត់បង់កំលាំងថាមពល ដោយសារតែត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការសំរាលកូន។
បន្ទាប់ពីសម្រាលកូនរួច អ្នកត្រូវការកំលាំងថាមពលត្រលប់មកវិញតាមរយ:ការគេងឲ្យបានគ្រប់គ្រាន់ ញុំាអាហារណាដែលល្អសំរាប់សុខភាពដើម្បីឲ្យរាងកាយមានកំលាំងនិងមានទឹកដោះសំរាប់បំបៅកូន។
ដូចនេះយើងសូមចែករំលែកនូវអាហារទាំង៦យ៉ាងដែលល្អសំរាប់ស្រ្តីដែលសំរាលបុត្ររួចមានដូចជា
១ ស៊ុបមាន់
ចំពោះស្រ្តីដែលបំបៅដោះកូនគឺត្រូវការសារធាតុចិញ្ចឹមជាច្រើនដើម្បីបំពេញបន្ថែមនៅសារធាតុដែលបាត់បង់ក្រោយពេលបំបៅដោះកូន ជាក់ស្តែងស៊ុបមាន់មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងជាអាហារដ៏មានសារ:ប្រយោជន៍ជាប្រភពដ៏ល្អនៃសារធាតុរាវនិងអេឡិចត្រូលីតដែលចាំបាច់សម្រាប់ការផ្តល់ជាតិទឹកចំពោះរាងកាយ។ស៊ុបមាន់ជាប្រភពនៃវីតាមីន ជាតិរ៉ែ សំបូរកាឡូរីនិងប្រូតេអ៊ីន។ បន្ថែមពីនេះស៊ុបមាន់ផ្តល់នូវសារធាតុចិញ្ចឹមសំរាប់រាងកាយរបស់អ្នកដែលត្រូវការក្នុងបរិមាណច្រើននៅពេលអ្នកឈឺ ឬពេលបាត់បង់កំលាំង។
អត្ថប្រយោជន៍បន្ថែមពីនេះស៊ុបមាន់ក៏ជាថ្នាំបំប៉ន និងអាចរារាំងកោសិកាដែលបណ្តាលឱ្យក្អកនិងហៀរសំបោរបានផងដែរ។
២ នំ
ញុំានំដែលមានជាតិប្រៃបន្តិចបន្តួច ជាអាហារសម្រន់ដែលផ្តល់នូវកាបូអ៊ីដ្រាតនិងអេឡិចត្រូលីតដើម្បីជួយអ្នកបង្កើតថាមពល ។ បន្ថែមពីនេះនំប្រៃក៏អាចជួយកាត់បន្ថយការចង្អោរក្នុងអំឡុងពេលមានផ្ទៃពោះបានផងដែរ។
៣ សាច់ងៀត
សាច់ងៀតជួយផ្តល់ថាមពល ជួយទៅដល់ស្រ្តីដែលកង្វះជាតិដែក ដោយផ្ទុកជាតិដែក ២.២មីលីក្រាម សូដ្យូម ប្រូតេអ៊ីននិងសារធាតុផ្សេងៗទៀត។ បន្ថែមពីនេះសាច់ងៀតក៏ជួយកាត់បន្ថយការស្លេកស្លាំង និងមានសារធាតុចិញ្ចឹមជាច្រើនសំរាប់ស្រ្តីដែលកំពុងបំបៅដោះកូន។
៤ ស៊ុត
ស៊ុត ជាអាហារសាមញ្ញនិងងាយស្រួលក្នុងការចំអិន និងទទួលទាន។ស៊ុតផ្តល់គុណប្រយោជន៍ច្រើនណាស់ដល់សុខភាព ព្រោះស៊ុតផ្ទុកទៅដោយ សារធាតុលីពីត និងប្រូតេអ៊ីន។ ស៊ុតសំបូរទៅដោយវីតាមីន (A, B2, B5, B8, B12, D, E) និងរ៉ែ ដូចជារ៉ែដែក រ៉ែហ្វូស្វ័រ និងអ៊ីយ៉ូត។ ស៊ុតគឺជាប្រភពដ៏សំខាន់នៃប្រូតេអ៊ីនដើម្បីជួយបន្ធូរសាច់ដុំដែលឈឺក្រោយពេលសម្រាលកូន។
៥ ញ៉ាំបន្លែផ្លែឈើ
បន្លែផ្លែឈើសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែដែលធ្វើឱ្យអ្នកមានសុខភាពល្អ។ បន្លែផ្លែឈើមានផ្ទុកជាតិសរសៃដែលជួយការពារការទល់លាមក។ត្រូវប្រាកដថាលាងបន្លែនិងផ្លែឈើឲ្យបានស្អាតមុនពេលទទួលទាន ឬយកទៅធ្វើម្ហូប។
៦ គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិសំបូរប្រូតេអ៊ីន ដូច្នេះវាជាអាហារសម្រន់ដ៏អស្ចារ្យដែលជួយបង្កើនថាមពលបន្ថែម។គ្រាប់ធញ្ញជាតិមានសារៈសំខាន់ចំពោះសរីរាង្គនិងការអភិវឌ្ឍខួរក្បាលរបស់កូនអ្នក ជួយទៅដល់ការរំលាយអាហារនិងការផលិតទឹកដោះរបស់អ្នក។
ជារួមអ្នកគួរទទួលទានអាហារណាដែលល្អសំរាប់សុខភាព គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ ជៀសវាងការទទួលទានគ្រឿងស្រវឹង ជាតិការហ្វេអ៊ីនព្រោះវាធ្វើឲ្យប៉ះពាល់ដល់ការចាំនិងការលូតលាស់របស់ទារកនៅពេលដែលអ្នកបំបៅដោះកូន៕
សូមទស្សនាវីដេអូខាងក្រោម: