[វីដេអូ] #Ep.130 ប្រធានបទ៖ ៥ សញ្ញានៃភាពចាស់នៅលើផ្ទៃមុខ

ភាពចាស់គឹជះឥទ្ធិពលយ៉ាងច្រើន ជាពិសេសទាក់ទងនឹងសម្រស់ នៅពេលដែលយើងកាន់តែចាស់ ស្នាមជ្រួញនឹងចាប់ផ្តើមលេចឡើងបន្តិចម្តងៗ។ ដូចនេះយើងសូមចែករំលែកនូវសញ្ញាទូទៅចំនួន៥នៃភាពចាស់នៅលើមុខមានដូចជា

 
[វីដេអូ] #Ep.130 ប្រធានបទ៖ ៥ សញ្ញានៃភាពចាស់នៅលើផ្ទៃមុខ

1.  បន្ទាត់នៅលើថ្ងាស
សញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃភាពចាស់សម្រាប់មនុស្សជាច្រើនគឺរូបរាងនៃបន្ទាត់ឆ្នូតនៅលើថ្ងាស គឺជាសញ្ញាគួរឱ្យកត់សម្គាល់នៃភាពចាស់ ។ មានមធ្យោបាយជាច្រើន ដែលអាចព្យាបាលបន្ទាត់ជ្រួញនៅលើថ្ងាស គឺតាមរយៈការប្រើប្រាស់ថ្នាំចាក់ Botox, ការបិតម៉ាស់ជាដើម។ 


2.  ស្នាមជ្រួញជុំវិញភ្នែក 
ស្នាមជ្រួញជុំវិញភ្នែក ដែលគេស្គាល់ថាជាជើងក្អែក គឺជាសញ្ញាទូទៅមួយទៀតនៃភាពចាស់នៅលើផ្ទៃមុខ ដែលធ្វើឲ្យមនុស្សម្នាក់មើលទៅចាស់នៅរង្វង់ដែលមាននៅជុំវិញភ្នែក បើទោះបីគាត់មានអាយុតិចក៏ដោយក៏អាចមើលទៅចាស់ផងដែរ។ 
ដូច្នេះដើម្បីឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ អ្នកគួរតែទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ ផឹកទឹកឱ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់និងជៀសវាងគ្រឿងស្រវឹងផងដែរ។ 


3.  បន្ទាត់ជុំវិញមាត់
បន្ទាត់ស្នាមជ្រួញដែលមាននៅតាមបរិវេនជុំវិញមាត់ ក៏ជាសញ្ញានៃភាពចាស់បានផងដែរ។ អ្នកគួរជ្រើសរើសផលិតផលណាដែលសាកសមសំរាប់ស្បែក ញុំាទឹកឲ្យបានគ្រប់គ្រាន់ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។


4.  ខ្លាញ់ក្រោមចង្ការ
ខ្លាញ់នៅខាងក្រោមចង្ការកើតឡើងពី ការញុំាច្រើនបណ្តាលឲ្យធាតុ ហ្សែន អាយុ ជាហេតុបង្កផលរំខាន ហើយក៏ជាសញ្ញានៃភាពចាស់ផងដែរ។ អ្នកគួរជ្រើសរើសរបបអាហារដែលមិនមានជាតិខ្លាញ់ច្រើន ជម្រើសវេជ្ជសាស្រ្ត និងធ្វើលំហាត់ប្រាណជាប្រចាំ។ 


5.  ការយារធ្លាក់ទូទៅនៃស្បែក
នៅពេលយើងចាស់ ស្បែកនៅជុំវិញមុខចាប់ផ្តើមរលុង ហើយចាប់ផ្តើមយារធ្លាក់។ វារួមចំណែកដល់រូបរាងនិងការវិវឌ្ឍនទៅរកភាពចាស់។ នៅពេលដែលអ្នកសង្កេតឃើញស្បែកចាប់ផ្តើមយារធ្លាក់ អ្នកគួរចាប់ផ្តើមធ្វើការរកវិធីសាស្រ្តដើម្បីជួយកាត់បន្ថយដូចជាការញ៉ាំអាហារឱ្យបានល្អ ជៀសវាងទម្លាប់អាក្រក់ដូចជាការជក់បារី ការផឹកស្រា និងប្រើប្រាស់ផលិតផលដែលមានសំណើមដែលមានគុណភាព ។

សូមទស្សនាវីដេអូខាងក្រោម៖