[វីដេអូ] # Ep.89 អត្ថប្រយោជន៍ ៥យ៉ាងនៃការព្យាបាលមុខដោយប្រើប្រាស់ទឹកកក

បច្ចុប្បន្ននេះមានវិធីសាស្រ្តជាច្រើនក្នុងការថែឲ្យមានសុខភាពល្អ និងកាត់បន្ថយភាពចាស់ជាងវ័យ ។ ចំពោះការប្រើប្រាស់ទឹកកកនៅលើស្បែកមុខក៏ជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពផងដែរក្នុងការព្យាបាលដែលអាចផ្តល់ឱ្យស្បែកមុខនូវអត្ថប្រយោជន៍ផ្សេងៗគ្នាជាច្រើនរួមមាន ៖

 
[វីដេអូ] # Ep.89 អត្ថប្រយោជន៍ ៥យ៉ាងនៃការព្យាបាលមុខដោយប្រើប្រាស់ទឹកកក
[វីដេអូ] # Ep.89 អត្ថប្រយោជន៍ ៥យ៉ាងនៃការព្យាបាលមុខដោយប្រើប្រាស់ទឹកកក
[វីដេអូ] # Ep.89 អត្ថប្រយោជន៍ ៥យ៉ាងនៃការព្យាបាលមុខដោយប្រើប្រាស់ទឹកកក
[វីដេអូ] # Ep.89 អត្ថប្រយោជន៍ ៥យ៉ាងនៃការព្យាបាលមុខដោយប្រើប្រាស់ទឹកកក
[វីដេអូ] # Ep.89 អត្ថប្រយោជន៍ ៥យ៉ាងនៃការព្យាបាលមុខដោយប្រើប្រាស់ទឹកកក
[វីដេអូ] # Ep.89 អត្ថប្រយោជន៍ ៥យ៉ាងនៃការព្យាបាលមុខដោយប្រើប្រាស់ទឹកកក

១ កាត់បន្ថយជាតិខ្លាញ់
ស្បែកខ្លាញ់អាចជាបញ្ហាសំខាន់មួយ ដែលនាំឲ្យអ្នកកើតមុន។ កាលណាចរន្តរន្ធញើសផលិតខ្លាញ់លើសកម្រិត នោះវានឹងនាំឲ្យស្បែករងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ការយកទឹកកកដាក់នៅលើស្បែកមុខ អាចជួយបង្រួមរន្ធញើស កាត់បន្ថយជាតិខ្លាញ់ដែលលើស និងចូលរួមកាត់បន្ថយមុនក្បាលខ្មៅ មុនតូចៗ និងការពារស្នាមជាំផ្សេងៗ។


២ កាត់បន្ថយស្នាមជាំ និងមុន
ការព្យាបាលដោយប្រើទឹកកកអាចជួយកាត់បន្ថយស្នាមជាំ និងមុនបាន។ នៅពេលដែលមុនកើតនៅលើមុខ ការប្រើប្រាស់បច្ចេកទេសដោយយកទឹកកកដាក់លើស្នាមមុនអាចបញ្ឈប់នៃការរីកធំរបស់មុន។ អ្នកអាចដាក់ទឹកកកនៅលើកន្លែងដែលកើតមុនពីរទៅបីវិនាទី។ ការធ្វើបែបនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយទំហំនៃស្នាមមុន និងស្នាមជាំ ដោយសារតែទឹកកកមានប្រសិទ្ធភាពអាចព្យាបាលការរលាក។


៣  កាត់បន្ថយការហើម និងធ្វើអោយភ្នែកស្រស់ថ្លា
នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់នៅពេលយប់ ឬមានថ្ងៃខ្លះធ្វើការយូរនៅមុខកុំព្យូទ័រ អ្នកប្រាកដជាមានអារម្មណ៍អស់កម្លាំង ហើយតំបន់ជុំវិញភ្នែកនឹងប្រែជាស្លក់ ឬហើម។ ដូចច្នេះការសាកល្បងប្រើកន្សែង ឬសំឡីទន់ៗដាក់ត្រាំក្នុងទឹកត្រជាក់ប៉ុន្មាននាទី រួចស្រង់និងច្របាច់ទឹកចេញខ្លះ ហើយយកមកស្អំលើត្របកភ្នែក និងតំបន់ជុំវិញភ្នែក នឹងជួយត្របកភ្នែករបស់ប្រសើរឡើងជាងមុន។

៤ បង្កើតរបាំងការពារស្បែក
ការប្រើប្រាស់គ្រឿងសម្អាងរយៈពេលយូរនិងត្រូវកំដៅថ្ងៃញឹកញាប់អាចនាំឱ្យស្បែកមុខមានបញ្ហាដូចជារលាក រោល និងឡើងមុនជាដើម។ តាមរយៈការដាក់ទឹកកកនៅលើមុខ អាចជួយបង្រួមរន្ធញើសនៅលើស្បែកយ៉ាងមានប្រសិទ្ធភាព ។ 


៥ កាត់បន្ថយភាពចាស់
វិធីសាស្រ្តយកទឹកកកយកមកស្អំនៅលើមុខ គឺអាចកាត់បន្ថយសញ្ញានៃភាពចាស់ និងផ្តល់ឱ្យអ្នកនូវមុខក្មេងជាងវ័យ។ ការព្យាយាមអនុវត្តប្រើវិធីព្យាបាលមុខជារៀងរាល់យប់មុនពេលចូលគេង អាចមានប្រសិទ្ធភាពជួយឲ្យមុខទន់ និងកាត់បន្ថយការខ្សោះជាតិទឹក។