[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ផ្លែឈឺទាំងអស់មិនមែនសុទ្ធតែផ្តល់ផលប៉ះពាល់ទៅដល់សុខភាពអ្នកជំងឺទឹកនោមផ្អែមទាំងអស់នោះទេ ចំពោះអ្នកជំងឺទឹកនោមផ្អែមមានផ្លែឈឺមួយចំនួនក៏អាចញុំាបានដែរ ប្រសិនបើអ្នកជ្រើសរើសផ្លែឈឺទាំងនោះឲ្យបានត្រឹមត្រូវ។ផ្លែឈឺដែលមានជាតិស្ករទាបក៏ល្អនិងជារបបអាហារសំរាប់អ្នកជំងឺទឹកនោមផ្អែមបានផងដែរ។

 
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.24 # ផ្លែឈើល្អបំផុតទាំង ៧ មុខសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ជាការពិតណាស់ផ្លែឈើជាច្រើនប្រភេទផ្ទុកទៅដោយវីតាមីននិងសារធាតុរ៉ែ ជាតិសរសៃដែលជាសារធាតុចិញ្ចឹមដ៏មានឥទ្ធិពលដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនិងជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ នេះបើយោងតាមសាលាសុខភាពសាធារណ Harvard T.H Chan។ ដូចនេះយើងសូមណែនាំអំពីផ្លែឈឺទាំងនោះមានដូចជា:

១ ផ្លែប៊ឺរី

បើយោងតាមសមាគមជំងឺទឹកនោមផ្អែមសហរដ្ឋអាមេរិក បានបង្ហាញថា ផ្លែប៊ឺរីគឺជាអាហារបំប៉នសំរាប់អ្នកជំងឺទឹកនោមផ្អែមព្រោះវាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសរសៃ។ការញុំាទឹកblueberries ស្រស់មួយពែងផ្ទុកទៅដោយ ៨៤ កាឡូរីនិងកាបូអ៊ីដ្រាតចំនួន ២១ ក្រាម។ ជំនួសឲ្យផ្លែឈឺជូរ យ៉ាអួក៏អាចធ្វើជាបង្អែម ឬអាហារពេលព្រឹកសំរាប់អ្នកជំងឺទឹកនោមផ្អែមបានផងដែរ។

២ ផ្លែ cherry

ផ្លែ cherries ជួយប្រយុទ្ធប្រឆាំងនឹងអុកស៊ីតកម្ម ការរលាកដែលអាចជួយប្រឆាំងនឹងជំងឺបេះដូង ជំងឺមហារីកនិងជំងឺផ្សេងៗទៀត។ ការញុំាទឹក cherries ស្រស់មួយពែងផ្ទុក ៥២ កាឡូរីនិង ១២.៥ ក្រាមនៃជាតិស្ករ។

៣ ផ្លែប៉េះ

ផ្លែប៉េះមានរសជាតិឈ្ងុយឆ្ងាញ់ អាចជារបបអាហារសំរាប់អ្នកមានជំងឺទឹកនោមផ្អែមបានផងដែរ។ ផ្លែប៉េះតូមល្មមជាមធ្យមផ្ទុកទៅ ៥៩កាឡូរី និងកាបូមអ៊ីដ្រាត ១៤ក្រាម។ បន្ថែមពីនេះផ្លែប៉េះផ្ទុកវីតាមីន C ចំនួន ១០ មីលីក្រាម (mg) ដែលមាន ១១% នៃសារធាតុចិញ្ចឹម និងប៉ូតាស្យូម ២៨៥ មីលីក្រាម។

៤ ផ្លែ Apricot

ផ្លែ Apricots គឺជាផ្លែឈើរដូវក្តៅហើយក៏ជាអាហារសំរាប់អ្នកជំងឺទឹកនោមផ្អែម។ផ្លែ  apricot មួយផ្លែផ្ទុក ១៧ កាឡូរីនិង ៤ ក្រាមនៃកាបូអ៊ីដ្រាត។ផ្លែ apricots ស្រស់ចំនួន ៤ផ្លែផ្ទុក ១៣៤មីក្រូក្រាម (mcg)នៃវីតាមីន A ហើយវាក៏ជាប្រភពដ៏ល្អនៃជាតិសរសៃផងដែរ។

៥ ផ្លែប៉ោម

ផ្លែប៉ោមផ្ទុកទៅដោយជាតិសរសៃ  វីតាមីន Cមួយចំនួន និងជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារបេះដូង។ ផ្លែប៉ោមមានទំហំតូមល្មមគឺផ្ទុក៩៥ កាឡូរីនិង ២៥ ក្រាមនៃជាតិស្ករ។

៦ ផ្លែក្រូច

ផ្លែក្រូចជាប្រភពផ្លែឈើដែលសំបូរទៅដោយវីតាមីន C ៧៨%។ ការញុំាផ្លែក្រួចតូចល្មមមួយផ្លែផ្ទុកទៅដោយវីតាមីន C ៧០ក្រាម ផ្ទុកជាតិ folate ៤០ មីលីក្រាម និងប៉ូតាស្យូម ២៣៧ មីលីក្រាមដែលអាចជួយធ្វើឱ្យសម្ពាធឈាមមានសភាពធម្មតា។ផ្លែក្រួចមានផ្ទុក ១៥ ក្រាមនៃកាបូអ៊ីដ្រាតនិង ៦២ កាឡូរី។សូមជម្រាបថា ផ្លែក្រូចថ្លុងក៏ជាជំរើសដ៏ល្អផងដែរ។

៧ ផ្លែ Kiwi

ផ្លែ Kiwi ជាផ្លែឈឺដែលមានរសជាតិឆ្ងាញ់ ជាប្រភពប៉ូតាស្យូម ជាតិសរសៃនិងវីតាមីន C។ក្នុងនោះមានប៉ូតាស្យូម ២១៥ មីលីក្រាម ៦៤ មីលីក្រាមនៃវីតាមីនសេ និងជាតិសរសៃ ២ ក្រាម។ផ្លែ kiwi មួយផ្លែ មួមានប្រហែល ៤២ កាឡូរីនិងកាបូអ៊ីដ្រាត ១០ ក្រាម។ ដូច្នេះផ្លែ kiwi ក៏អាចបន្ថែមនៅក្នុងរបបអាហារសំរាប់អ្នកជំងឺទឹកនោមផ្អែមបានផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រភព: everydayhealth ដោយ: ជា បញ្ញា