[វីដេអូ] Ep.26 # តើអ្វីទៅដែលអាចធ្វើអោយធ្មេញរបស់អ្នកឆាប់ខូច?
ជារៀងរាល់ថ្ងៃមនុស្សតែងតែញុំាអាហារជាប្រចាំ អាហាររឺភេសជ្ជ:មួយចំនួនអាចធ្វើឲ្យធ្មេញរបស់អ្នក ស្រអាប់ ពណ៌ខ្មៅ និងឆាប់ខូច ដោយសារតែនៅក្នុងអាហាររឺភេសជ្ជ:នោះផ្ទុកជាតិអាស៊ីតខ្ពស់។
ដូចនេះយើងសូមចែករំលែកនៅអាហាររឺភេសជ្ជ:មួយចំនួនដែលធ្វើឲ្យធ្មេញរបស់អ្នកខូចមានដូចជា:
១ ស្រាក្រហម
បាក់តេរីដែលមាននៅក្នុងមាត់ បានមកពីស្រាក្រហមផ្ទុកជាតិអាស៊ីតខ្ពស់អាចបំផ្លាញធ្មេញរបស់អ្នកធ្វើឲ្យធ្មេញពុកផុយ ប្រហោង រឺមើលទៅពណ៌លឿងជាដើម។
២ កាហ្វេ
ការញុំាកាហ្វេជារៀងរាល់ថ្ងៃអាចធ្វើឲ្យធ្មេញរបស់អ្នកស្រអាប់ប្រែពណ៌។កាហ្វេមានផ្ទុកសារធាតុ tannins ដែលជាសមាសធាតុគីមីមួយប្រភេទហៅថាប៉ូលីហ្វេណុលដែលអាចបណ្តាលឱ្យសមាសធាតុពណ៌ជាប់នឹងធ្មេញ។
៣ តែ
តែមានផ្ទុកជាតិ tannins ដែលអាចធ្វើអោយធ្មេញប្រែពណ៌បាន ប៉ុន្តែវាស្ថិតនៅក្នុងកំរិតទាបជាងកាហ្វេ។
នៅឆ្នាំ ២០១៤ ការសិក្សាមួយបានរកឃើញថាការបន្ថែមទឹកដោះគោ ២% លាយជាមួយតែអាចកាត់បន្ថយជាតិពណ៌ដែលជាប់នឹងធ្មេញបាន។
៤ ភេសជ្ជៈប៉ូវកំលាំង
យោងតាមប្រភពស្រាវជ្រាវឆ្នាំ ២០១២ មួយបានឱ្យដឹងថាភេសជ្ជៈប៉ូវកម្លាំង ក៏អាចបំផ្លាញធ្មេញបានផងដែរ ដោយសារតែភេសជ្ជ:ប៉ូវកម្លាំងផ្ទុកជាតិស្ករ និងជាតិអាស៊ីតខ្ពស់។
៥ ជាតិផ្អែម
ជាតិផ្អែម មានដូចជានៅក្នុងស្ករគ្រាប់ សូកូឡា អាចបណ្តាលឲ្យធ្មេញខ្មៅ ពុកមានដង្កូវស៊ី និងងាយនឹងបាក់យ៉ាងឆាប់រហ័ស។
៦ ផលិតផលថ្នាំជក់
ការទំពារថ្នាំជក់ រឺជក់បារីក៏អាចធ្វើឲ្យធ្មេញប្រែពណ៌បានផងដែរ ពីព្រោះផលិតផលថ្នាំជក់ទាំងនោះផ្ទុកជាតិនីកូទីនដែលគ្មានពណ៌ប៉ុន្តែធ្វើឱ្យធ្មេញពណ៌លឿងនៅក្នុងវត្តមាននៃអុកស៊ីសែន។
ដូចនេះអ្នកគូរកាត់បន្ថយអាហារនិងភេសជ្ជ:ដែលធ្វើឲ្យធ្មេញឆាប់ប្រែពណ៌ ខូច អ្នកគួរដុសធ្មេញ ឬប្រើទឹកខ្ពុលមាត់បន្ទាប់ពីញុំាអាហាររួច និងទៅជួបទន្តពេទ្យជារៀងរាល់៦ខែម្តង៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: healthline ដោយ: ជា បញ្ញា