[វីដេអូ] អាហារនិងភេសជ្ជៈចំនួន ៦មុខដែលត្រូវជៀសវាងក្នុងពេលមានផ្ទៃពោះ
នៅពេលមានផ្ទៃពោះស្រ្តីមានផ្ទៃពោះគួរប្រយ័ត្នមើលថែទាំសុខភាព និងការទទួលទានអាហារជាដើម។ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ទេនោះនឹងធ្វើឲ្យអ្នកមានសុខភាពមិនល្អ ងាយឈឺ និងធ្វើឲ្យប៉ះពាល់ទៅដល់កូននៅក្នុងផ្ទៃ។ដូចនេះអ្នកគួរយកចិត្តទុកដាក់ ទាំងការញុំាអាហារ និងការទទួលទានភេសជ្ជ:ជាដើម។
ដូចនេះអ្នកគួរតែជៀសវាងអាហារទំាងនេះមានដូចជា
- ត្រីឆៅ
ការទទួលទានត្រីឆៅមិនល្អទេសំរាប់ស្រ្តីមានផ្ទៃពោះ ពីព្រោះអាចធ្វើឲ្យស្រ្តីមានផ្ទៃពោះងាយនឹងឈឺ។ព្រោះការញុំាត្រីឆៅងាយនិងឆ្លងមេរោគ បាត់តេរី និងប៉ារ៉ាស៊ីតជាដើម។អ្នកគួរជៀសវាងបរិភោគត្រីសាម៉ុងឆៅ។
- ចំអិតអាហារមិនឆ្អិន
ការបរិភោគអាហារដែលចំអិនមិនបានឆ្អិនល្អក៏អាចបង្កឲ្យមានហានិភ័យនៃការឆ្លងមេរោគ បាត់តេរី និងវីរុសផងដែរ។អ្នកគួរជៀសវាងញុំាអាហារដែលផ្ទុកបានយូរ ឬអាហារផ្អាប់មានដូចជា ប្រហុកផ្អក ជាដើម។
- ស៊ុតឆៅ
ការទទួលទានស៊ុតឆៅមិនល្អសំរាប់សុខភាពនោះទេពីព្រោះវាអាចឆ្លងបាត់តេរីម្យ៉ាងដែលមានឈ្មោះថា Salmonella។
រោគសញ្ញានៃបាត់តេរី Salmonella ឈឺក្បាល វិលមុខ គ្រុនក្តៅ ក្អួតចង្អោរ ឈឺក្រពះនិងរាគជាដើម។ទោះយ៉ាងណាក៏ដោយនៅក្នុងករណីដ៏កម្រក៏អាចឆ្លងដែលអាចបណ្តាលឱ្យរមួលក្រពើនៅក្នុងស្បូនដែលនាំឱ្យមានការកើតមិនគ្រប់ខែឬស្លាប់។
- អាហារសរីរាង្គ
អាហារសរីរាង្គគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមផ្សេងៗ ប៉ុន្តែអ្នកមិនគួរទទួលវាច្រើនពេកនោះទេ ជាពិសេសក្នុងត្រីមាសទី១ នៃការមានផ្ទៃពោះវាអាចបណ្តាលឱ្យមានបញ្ហាមិនប្រក្រតី ដូចជាប៉ះពាល់គភ៌ និងរលូតកូនជាដើម។
- ជាតិកាហ្វេអ៊ីន
ការទទួលទានជាតិកាហ្វេអ៊ីនខ្ពស់អំឡុងពេលមានផ្ទៃពោះត្រូវបានបង្ហាញអំពីបញ្ហាប្រឈមនិង លូតលាស់របស់គភ៌និងបង្កើនហានិភ័យនៃទម្ងន់ទារកទាបនៅពេលសម្រាល។
- ការទទួលទានសុរា
ការទទួលទានសុរាក្នុងពេលមានផ្ទៃពោះក៏អាចបណ្តាលឱ្យមានជាតិអាល់កុលដែលធ្វើឲ្យប៉ះពាល់ទៅដល់បេះដូងនិងបញ្ញារបស់ទារកផងដែរ។
ដូចនេះអ្នកគួរតែមានការប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានច្បាស់មុនពេលញុំាអ្វីមួយ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: healthline ដោយ: ជា បញ្ញា