[វីដេអូ] Ep.10 # ប្រធានបទ៖ ហានិភ័យនៃជំងឺទឹកនោមផ្អែម
ចំពោះជំងឺទឹកនោមផ្អែមចែកជា ២កត្តាគឺ កត្តាផ្លាស់ប្តូរបាន មានដូចជាអ្នកជំងឺលើសឈាម អ្នកជក់បារី អ្នកផឹកស្រា អ្នកធាត់លើសទំងន់មិនសូវធ្វើសកម្មភាពរាល់ថ្ងៃ។ កត្តាមិនអាចផ្លាស់ប្តូរបាន មានពីតំណពូជ ជនជាតិជាដើម។
វិធីសាស្រ្តក្នុងការថែទាំ
ចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រសិនបើដឹងថាខ្លួនមានជំងឺទឹកនោមផ្អែមអ្នកត្រូវយល់ដឹងអំពីរបបអាហារគួរទទួលទាននិងហាត់ប្រាណឲ្យបានទៀងទាត់។រីឯអ្នកមិនមានជំងឺទឹកនោមផ្អែមអ្នកត្រូវយល់ដឹងអំពីអាហារ ដោយហូបល្មមត្រឹមត្រូវមានបន្លែ សាច់ គ្រាប់ធញ្ញជាតិ មិនមានស្តេស និងហាត់ប្រាណឲ្យបានត្រឹមត្រូវ។
សារដ៏មានសារ:ប្រយោជន៍
អ្នកត្រូវរស់នៅស្អាត មានអនាម័យនិងត្រូវយល់ដឹងពីរបបអាហារដែលគួរទទួលទានគិតទៅលើសន្ទុះជាតិស្ករ និងអាត្រានៃជាតិស្ករ។សូមជៀសវាងអាហារដែលមានជាតិផ្អែម ប្រៃ និងជាតិខ្លាញ់ច្រើន។អ្នកជំងឺឬអ្នកមិនមានជំងឺគួរហូបឲ្យបានល្មមទៅលើអាហារទាំងនោះ។
បន្ថែមពីនេះអ្នកត្រូវហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍។ចំពោះការសម្រកទំងន់គឺត្រូវឲ្យសមស្របតាមទំងន់សមាមាត្រនឹងកម្ពស់ គឺតាមវិធីលឿនរហ័សតាមរូបមន្ត IDR Bass body index គឺយកកំពស់គិតជាសង់ទីម៉ែត្រ(cm) ដក 100ចេញ នោះអ្នកនឹងឃើញទំងន់ប្រហាក់ប្រហែល ឬតាមរូបមន្ត BMI៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: វេជ្ជបណ្ឌិត នៅ គីមសាន