នាទីសុខភាព [វីដេអូ]​ នាទីសុខភាព Ep.146 ប្រធានបទ៖ វិធីសាស្ត្រទាំង ៤នេះល្អសម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ

ការពពោះគឺជារឿងមួយសំខាន់ណាស់សម្រាប់ស្រ្តីដែលគួរយកចិត្តដាក់តាមដានសុខភាពជាប្រចាំ។ដូច្នេះដើម្បីឲ្យទារក និងម្តាយមានសុខភាពល្អ សូមអនុវត្តនៅវិធីសាស្រ្តទាំងនេះមានដូចជា៖

 
នាទីសុខភាព  [វីដេអូ]​ នាទីសុខភាព Ep.146 ប្រធានបទ៖ វិធីសាស្ត្រទាំង ៤នេះល្អសម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ

១. ការទទួលទានអាហារ

ទទួលទានអាហារដែលមានសុខភាពល្អដូចជាជ្រើសរើសអាហារដែលសំបូរជាតិសរសៃខ្ពស់ មានជាតិខ្លាញ់ទាប និងផ្តោតលើ ត្រី​ សាច់ ​ស៊ុត បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។

២​. ការហាត់ប្រាណ

ស្រ្តីគួរធ្វើឱ្យរាងកាយសកម្មយ៉ាងហោចណាស់ហាត់ប្រាណ ៣០ នាទីក្នុង១ថ្ងៃដូចជាការដើរ ឬជិះកង់ជាដើម។

៣. បញ្ឃប់ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង

ការ​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នេះប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ វាអាចបង្កជាហានិភ័យ​នៃការសម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ បន្ថែមពីនេះគ្រឿង​ស្រវឹងគ្រប់ប្រភេទ អាចបង្កជា​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ក៏អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើមផងដែរ

៤. កាត់បន្ថយស្ត្រេស​

ស្រ្តេស និង​ជំងឺ​ថប់បារម្ភ អាច​ជះ​ឥទ្ធិពលប៉ះពាល់ទៅដល់កូននៅក្នុងផ្ទៃ ដូចជា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ខួរ​ក្បាល​ទារក​។ ដូច​នេះ ដើម្បី​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ ម៉ាក់​ៗ​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​សមាធិ ហាត់​យូហ្គា ដើរ​ ឬ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេង​ៗ។ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា។

សូមទស្សនាវីដេអូ ៖