[វីដេអូ] នាទីសុខភាព Ep.153 ប្រធានបទ ៖ អត្ថប្រយោជន៍ទាំង 5 របស់គ្រាប់ស្វាយចន្ទី
គ្រាប់ស្វាយចន្ទី គឺជាគ្រាប់ធញ្ញាជាតិដែលបានមកពីដើមស្វាយចន្ទី ។គ្រាប់ស្វាយចន្ទីសំបូរទៅដោយជាតិប្រូតេអ៊ីន និងជាប្រភពនៃសារធាតុរ៉ែ ជាតិដែក និងស័ង្កសី និងជារបបអាហារសម្បូរទៅដោយម៉ាញេស្យូម សារធាតុរ៉ែ ដែលជួយឲ្យប្រសើរឡើងនូវការចងចាំបានល្អ។ ដូច្នេះយើងសូមចែករំលែកអត្ថប្រយោជន៍សុខភាពរបស់គ្រាប់ស្វាយចន្ទីមានដូចជា៖
១. ជំនួយដល់សុខភាពបេះដូង
ការញ៉ាំគ្រាប់ធញ្ញជាតិច្រើន ដូចជាស្វាយចន្ទី ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ព្រោះគ្រាប់ស្វាយចន្ទីគឺជាប្រភពដ៏ល្អនៃជាតិសរសៃ និងជាតិប្រូតេអ៊ីន។
២. កាត់បន្ថយកូលេស្តេរ៉ុល
គ្រាប់ស្វាយចន្ទីជួយកាត់បន្ថយបរិមាណកូឡេស្តេរ៉ុល អាក្រក់នៅក្នុងខ្លួន និងបង្កើនបរិមាណកូលេស្តេរ៉ុល ល្អ ។
៣. កាត់បន្ថយជាតិស្ករក្នុងឈាម
ការទទួលទានគ្រាប់ស្វាយចន្ទីជាផ្នែកនៃរបបអាហារដែលមានតុល្យភាពល្អអាច
ចុះជាតិស្ករក្នុងឈាម។ការសិក្សាឆ្នាំ2018 បានបង្ហាញថាអ្នកដែលមានជំងឺទឹកនោមផ្អែមដែលញ៉ាំគ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃជួយឲ្យជាតិស្ករក្នុងឈាមទាបជាងអ្នកដែលមិនបានទទួលទាន។
៤. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
គ្រាប់ស្វាយចន្ទីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយរក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ ដោយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលចូលក្នុងខ្លួន។ហើយអាចជួយកាត់បន្ថយការរលាក និងជួយរាងកាយ
របស់អ្នកឱ្យរួចផុតពីជំងឺ។
៥. ងាយស្រួលក្នុងការបន្ថែមរបបអាហារ
គ្រាប់ស្វាយចន្ទីបង្កើតជាអាហារសម្រន់ដែលងាយស្រួលក្នុងការបរិភោគ ជួយសម្រកទម្ងន់ និងធ្វើឲ្យមានសុខភាពល្អ ៕