[វីដេអូ] # Ep.83 សញ្ញាទាំង ៨ នៃការកង្វះវីតាមីន B12

វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលរាងកាយរបស់អ្នកត្រូវការសម្រាប់ដំណើរការដូចជា ការសំយោគ DNA ការផលិតថាមពល និងមុខងារនៃប្រព័ន្ធសរសៃប្រសាទកណ្តាល។សមត្ថភាពស្រូបយក B12 ពីអាហារថយចុះគឺអាស្រ័យទៅតាមអាយុ ហើយការកង្វះភាគច្រើនកើតមានចំពោះមនុស្សចាស់ ស្រ្តីមានគភ៌ និងស្រ្តីបំបៅដោះកូនជាដើម។

 
[វីដេអូ] # Ep.83 សញ្ញាទាំង ៨ នៃការកង្វះវីតាមីន B12

ដូចនេះយើងសូមចែករំលែកនូវសញ្ញាទាំង ៨នៃការកង្វះវីតាមីន B12 មានដូចជា

១ អស់កម្លាំង

ជាការពិតណាស់រាងកាយរបស់យើងពិតជាត្រូវការវីតាមីន B12 ជាចាំបាច់ដើម្បីផលិតកោសិការឈាមក្រហម។នៅពេលដែលរាងកាយរបស់អ្នកមិនមានកោសិកាឈាមក្រហមដែលមានសុខភាពល្អគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីហ្សែនទៅកាន់ជាលិកា នោះអ្នកនឹងមានអារម្មណ៍ខ្សោយ និងឆាប់អស់កម្លាំង។

២ ស្បែកស្លេកឬលឿង

សញ្ញាមួយទៀតដែលអាចបង្ហាញពីកង្វះវីតាមីន B12 គឺស្បែកស្លេក ឬលឿង។ ភាពស្លេកស្លាំងកង្វះជាតិដែក ភាពស្លេកស្លាំងទាក់ទងនឹងកង្វះវីតាមីន B12 អាចធ្វើឱ្យស្បែករបស់អ្នកស្លេកដោយសារតែខ្វះកោសិកាឈាមក្រហមនៅក្នុងរាងកាយ។ការកង្វះវីតាមីន B12 ក៏អាចបណ្តាលឱ្យកើតជម្ងឺខាន់លឿង ដែលធ្វើឱ្យស្បែក និងភ្នែករបស់អ្នកប្រែជាពណ៌លឿងផងដែរ។

៣ ឈឺក្បាល

ភាពមិនគ្រប់គ្រាន់ និងកង្វះ B12 អាចនាំឱ្យមានផលប៉ះពាល់ខាងសរសៃប្រសាទ រួមទាំងការឈឺក្បាលផងដែរ។ជាការពិត ការឈឺក្បាលគឺស្ថិតនៅក្នុងចំណោមរោគសញ្ញាដែលកើតមានាជាញឹកញាប់បំផុតទាក់ទងនឹងកង្វះ B12 ទាំងចំពោះមនុស្សពេញវ័យ និងកុមារ។

៤ រោគសញ្ញាធ្លាក់ទឹកចិត្ត

អ្វីដែលសំខាន់នោះគឺថា ការកង្វះ B12 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តដោយបង្កើនភាពតានតឹងអុកស៊ីតកម្ម ការបំផ្លាញ DNA និងការស្លាប់កោសិកានៅក្នុងរាងកាយ។

៥ បញ្ហាក្រពះពោះវៀន

កង្វះ B12 ក៏អាចបណ្តាលឱ្យរាគ ក្អួតចង្អោរ ទល់លាមក ហើមពោះ ឧស្ម័ន និងរោគសញ្ញាក្រពះពោះវៀនផ្សេងទៀត។ ចំពោះរោគសញ្ញាទាំងនេះជាច្រើនមិនជាក់លាក់នោះទេ ហើយអាចបណ្តាលមកពីកត្តាផ្សេងៗទៀត។

៦ ពិបាកផ្តោតអារម្មណ៍ និងចុះខ្សោយផ្លូវចិត្ត

ដោយសារតែកង្វះ B12 ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។ មនុស្សដែលមានកម្រិត B12 ទាប ឬខ្វះអាចមានអារម្មណ៍ថាពិបាកក្នុងការផ្តោតអារម្មណ៍ ការថយចុះការចងចាំ និងឆាប់ភ្លេចភ្លាំង។ ភាគច្រើនកើតឡើងចំពោះមនុស្សវ័យចំណាស់ ។

7. ការឈឺចាប់និងការរលាកនៃមាត់និងអណ្តាត

កង្វះ B12 អាចលេចចេញនូវសញ្ញាធ្វើឲ្យអណ្តាតរលាក ក្រហម និងឈឺចាប់។ចំពោះការរលាកក៏អាចបណ្តាលមកពីការកង្វះសារធាតុចិញ្ចឹមផ្សេងទៀតដូចជា សារធាតុ folate, riboflavin (B2) និង niacin (B3) ផងដែរ។

៨ សញ្ញាផ្សេងទៀត

កង្វះ B12 ប៉ះពាល់អវិជ្ជមានដល់មុខងារសរសៃប្រសាទ ដែលអាចបណ្តាលឱ្យរមួលក្រពើ និងទន់ខ្សោយ។ប៉ះពាល់ដល់ភ្នែក ដោយធ្វើឲ្យមានការរំខានដល់ការមើលឃើញដែលអាចបណ្តាលមកពីការខូចខាតដល់សរសៃប្រសាទអុបទិក៕