[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក
ជាការពិតណាស់ប្លាស្ទិកគឺជាវត្ថុធាតុដើមដែលមានសារ:ប្រយោជន៍សំរាប់ការប្រើប្រាស់ ប៉ុន្តែវាក៏មានផលប៉ះពាល់ផងដែរដោយសារវា ផលិតចេញពីសមាសធាតុគីមីមិនងាយរលួយឲដែលជាហេតុ បង្កឲ្យមានផងប៉ះពាល់ទៅដល់ មនុស្ស សត្វ និងរុក្ខជាតិជាដើម។
ការប្រើប្រាស់ថង់ប្លាស្ទិកច្រើនដោយមិនមានការរក្សាទុក ឬបោះចោលឲ្យបានត្រឹមត្រូវទេ នឹងធ្វើឲ្យមានប៉ះពាល់ទៅបរិស្ថាដែលយើងរស់នៅសព្វថ្ងៃនៅក្នុងរយ:ពេលវែង ហើយផលប៉ះពាល់ទាំងនោះគឺបណ្តាលមកពីការប្រើប្រាស់ប្លាស្ទិកច្រើនដោយមិនបានធ្វើការសន្សំសំចៃ។
ដូចនេះយើងសូមលើកយកនូវផលប៉ះពាល់មួយចំនួនដែលបង្កឡើងពីការប្រើប្រាស់ប្លាស្ទិកមានដូចជា
១ ប៉ះពាល់សុខភាព
ការប្រើប្រាស់ប្លាស្ទិកដើម្បីធ្វើការវេចខ្ចប់ ចំនីអាហារគឺអាចប៉ះពាល់ទៅដល់សុខភាព។ដោយសារតែប្លាស្ទិកផ្ទុកទៅដោយសារធាតុគីមីមួយចំនួនដូចជា សារធាតុមេតាប៉ូលីស ដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។ចំណីអាហារដែលក្តៅ ដាក់ក្នុងថង់ ឬប្រអប់ស្នោប្ទាសិកបញ្ចេញសារធាតុគីមីម្យ៉ាងឈ្មោះ Polyvinyl chloride, ឬ Polyethene បង្កផលប៉ះរយៈពេលយូរយ៉ាងច្រើនដ៏សុខភាពដូចជា បង្កឲ្យកើតជំងឺមហារីកបំពង់ក ជំងឺលើសឈាម ជំងឺមហារីកតម្រងនោម ជំងឺទឹកនោមផ្អែមប្រភេទ ជំងឺបេះដូងនិងវិបត្តិអត់កូនជាដើម។
២ បំពុលទឹក
ទឹកគឺជាសារធាតុរាវដែលសំខាន់បំផុតសំរាប់មនុស្ស សត្វ និងរុក្ខជាតិ។ ប៉ុន្តែប្រសិនបើទឹកត្រូវបានបំពុលដោយសំរាមថង់ប្លាស្ទិកគឹមិនអាចយកមកប្រើប្រាស់បានទេ។ ម្យ៉ាងវិញទៀតពពួកសត្វដែលរស់នៅក្នុងទឹក នឹងជះឥទ្ធិពលដោយសារការបំពុលទឹក មានដូចជា អាចលេបកាកសំណល់ថង់ប្លាស្ទិកជាប់នៅក្នុងដប ឬថង់ប្លាស្ទិក។ ចំណែកឯមនុស្សវិញមិនអាចបរិភោគទឹកដែលមិនស្អាត ពីព្រោះអាចធ្វើឲ្យមានជំងឺរាគរុស និងជំងឺផ្សេងៗទៀត។
៣ បំពុលដី
នៅពេលដែលអ្នកបោះចោលប្លាស្ទិកទៅលើដី បង្កការគំរាមកំហែងដល់រុក្ខជាតិនិងសត្វ រួមទាំងមនុស្សដែលពឹងផ្អែកលើដី។ សារធាតុគីមីដែលមាននៅក្នុងប្លាស្ទិកជ្រាបចូលទៅក្នុងដី ធ្វើឱ្យគុណភាពទឹកចុះខ្សោយ។
៤ បំពុលខ្យល់
ការដុតប្លាស្ទិកនាំឱ្យមានការបំពុលបរិស្ថានដោយសារតែការបញ្ចេញសារធាតុគីមីពុលទៅលើបរិយាកាស។ វាបង្កើតឲ្យមានខ្យល់កខ្វក់ ហើយនៅពេលដែលអ្នកស្រូបចូល នោះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ដែលអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើម។
ដូចនេះអ្នកគួរកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាពដែលអ្នកអាចធ្វើបាន ដោយជំនួសមកប្រើរបស់ធម្មជាតិ មានដូចជាស្លឹកឈូក ស្លឺកចេក ឬថង់បរិស្ថានជាដើម៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: conserve ដោយ: ជា បញ្ញា