តោះមកដឹងរបៀបឆែកមើលលេខទូរស័ព្ទគ្រប់ប្រព័ន្ធទូរស័ព្ទក្នុងស្រុកយើង
អ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួន តែងតែភ្លេចលេខដែលខ្លួនឯងដែលកំពុងប្រើប្រាស់ នៅពេលគេសុំលេខម្តងៗ។ ពេលខ្លះទាល់តែចុចខលទៅគេបានដឹងថាខ្លួនកំពុងប្រើលេខអ្វី។ ចំណែកអ្នកខ្លះទៀតកត់លេខរបស់គេដាក់លើក្រដាសដល់ពេលភ្លេចដៃ ក៏បាត់ក្រដាសនោះទៀត។
ហេតុនេះ CNGTV CAMBODIA សូមបង្ហាញរបៀបឆែកមើលលេខទូរស័ព្ទផ្ទាល់ខ្លួនងាយៗ សម្រាប់ប្រព័ន្ធទូរស័ព្ទ Cellcard, Smart, qb,Metfone និង Seatel ដើម្បីឲ្យលោកអ្នកងាយស្រួល ដឹងពីលេខខ្លួនឯង ដោយមិនពិបាកខលទៅលេខដទៃ ដើម្បីមើលលេខ និងជៀសវាងនៅពេលភ្លេច។
ដើម្បីឆែកលេខទូរស័ព្ទគ្រប់ប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាលោកអ្នកអាចចុចលេខកូដដូចខាងក្រោម៖
ប្រព័ន្ធ Cellcard (011,012,014,017,061,076,077, 078,085,089,092,095,099)
- ឆែកលេខ៖ *1# ឬ *2#
- ឆែកលុយ៖ #124#
ប្រព័ន្ធ Smart (010,015, 016, 069, 070, 081, 086, 087, 093, 096,098)
- ឆែកលេខ៖ *887#
- ឆែកលុយ៖ *888#
ប្រព័ន្ធ Metfone (088,097, 071, 031, 060, 066, 067, 068, 090)
- ឆែកលេខ៖ *88# ឬ*99#
- ឆែកលុយ៖ *097#
ប្រព័ន្ធ qb (013, 080, 083, 084)
- ឆែកលេខ៖ *132#
- ឆែកលុយ៖ #132#
ប្រព័ន្ធ SEATEL (018)
- ឆែកលេខ៖ ផ្ញើរសារលេខ 106ទៅកាន់លេខ1800
- ឆែកលុយ៖ ផ្ញើរសារលេខ 101ទៅកាន់លេខ1800
ប្រព័ន្ធ Cootel (038)
- ឆែកលេខ៖ Menu -> Accounts -> Subscriber No -> OK.
- ឆែកលុយ៖ Menu-> Coo Bill -> Balance
ដោយ៖ ជា បញ្ញា