កីឡាករក្រុមចចកព្រៃអុីតាលី AS Roma សុខចិត្តមិនទទួលយកប្រាក់បៀរវត្សរយៈពេល៤ខែ
កីឡាករទាំងអស់ គ្រូបង្វឹក និងជំនួយការគ្រូបង្វឹករបស់ក្រុម AS Roma ក្នុងលីគអុីតាលី Serie A សម្រេចចិត្តមិនទទួលយកប្រាក់ខែរយៈពេល៤ខែ ដើម្បីជួយក្រុមរបស់ខ្លួន ឲ្យឆ្លងផុតពីវិបត្តិនៃការរីករាលដាលនូវជំងឺកូវីដ១៩។
ក្រុម AS Roma បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថ្ងៃទី១៩ ខែមេសានេះថា កីឡាករនឹងមិនទទួលបានប្រាក់បៀរវត្សរបស់ពួកគេនោះទេ ចាប់ពីខែមីនារហូតដល់កាលបរិច្ឆេទ បញ្ចប់រដូវកាលនាចុងខែមិថុនា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ The Straitstimes។
ជាងនេះទៅទៀត លោក Guido Fienga នាយកប្រតិបត្តិរបស់ក្លឹប AS Roma ក៏បានកោតសរសើរទង្វើ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមការងារទាំងមូល ដែលបានរួបរួមគ្នាក្នុងគ្រាមានអាសន្ន៕
ប្រភព៖ The Straitstimes ប្រែសម្រួល៖ ភារិទ្ធ