ធ្វើបច្ចុប្បន្នភាព iOS អាចជួយដោះស្រាយបញ្ហាថ្មរបស់ទូរសព្ទ iPhone
មិនទាន់បាន ២សប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.4 ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធីនេះសារជាថ្មី និងបានដាក់ឱ្យប្រើប្រាស់នូវជំនាន់ iOS 15.4.1 ដើម្បីធ្វើការកែសម្រួលដោយសារតែថ្មរបស់ទូរសព្ទ iPhone ត្រូវបានប្រើអស់លឿនជាងប្រក្រតី។
 
                        ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ Apple ក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពជាមួយនឹង AppleAVD ដែលអាចឱ្យជនខិលខូចដំណើរការកូដដោយពុំមានការដាក់កំណត់នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ(Kernel privileges)។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 15.4 មានអ្នកប្រើប្រាស់ជាច្រើនបានធ្វើការរអ៊ូរទាំដោយសារតែថ្មទូរសព្ទរបស់ពួកគេត្រូវបានប្រើអស់លឿនជាងមុន។
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ ជាពិសេសប្រសិនបើលោកអ្នកមានបញ្ហាជាមួយនឹងថ្មទូរសព្ទបន្ទាប់ពីធ្វើបច្ចុប្បន្នភាពកម្មវិធីទៅជំនាន់ iOS 15.4 លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ឱ្យបានឆាប់រហ័សដើម្បីកែសម្រួលភាពចន្លោះប្រហោងនេះ។ ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update៕






 
                                
                            











 
         
         
         
         
         
         
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								