រដ្ឋអាជ្ញាប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋ Ohio លោក David DeVillers បាននិយាយថាមនុស្ស ៤ នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនក្នុងផងដែរការរួមគំនិតនេះ។ បើយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌបានអោយដឹងថា លោក Householder និងអ្នករួមគំនិត៤នាក់ទៀតបានទទួលលុយពីក្រុមហ៊ុនមួយ ជាថ្នូរ នឹងការជួយឲ្យអនុម័តកញ្ចប់ថវិកាមួយ ខ្ទង់ពាន់លានដុល្លារ ដើម្បីសង្រ្គោះរោងចក្រថាមពលនុយក្លេអ៊ែរ ២កន្លែង របស់ក្រុមហ៊ុននោះ។
យ៉ាងណាមិញ អភិបាលរដ្ឋ Ohio លោក Mike DeWine ដែលនៅគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យលោក Householder លាលែងពីតំណែងជាបន្ទាន់ ព្រោះលោកមិនសមក្នុងការបន្តដឹកនាំសភារដ្ឋ Ohio តទៀតឡើយ។
គួររម្លឹកផងដែរ លោក Larry Householder បានជាប់ឆ្នោតជាសមាជិករដ្ឋសភា Ohio ជាលើកដំបូងក្នុងឆ្នាំ១៩៩៦៕


ប្រភព៖ Xinhua ប្រែសម្រួល៖ កង ស្រីលីន