លោក ដូណាល់ ត្រាំ និងភរិយា ធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩
វ៉ាស៊ីនតោន៖ មុននេះបន្តិច បន្ទាប់ពីលោកដូណាល់ត្រាំ និងភរិយារបស់លោក ធ្វើចត្តាឡីស័ក និងបាន ធ្វើតេស្តរួចមកលទ្ធផលបានចេញមកឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយារបស់លោក អ្នកស្រី មេឡានៀ ត្រាំ បានឆ្លងវីរុសកូវីដ១៩។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងទៀតថា លោកត្រាំទើបតែបង្ហោះសារនៅលើ បណ្តាញសង្គមធ្វីតធើថ្មីៗមុននេះថា លោក និងភរិយាបានធ្វើតេស្តឃើញមានផ្ទុកវីរុសកូវីដ១៩ហើយ ហើយពួកគេនឹងធ្វើទទួលការព្យាបាលឲ្យជាសះស្បើយឡើងវិញ និងអាចឆ្លងផុតពេលវេលាដ៏លំបាកនេះផងដែរ។
សូមបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ត្រាំ គឺអ្នកស្រី ហូប ហីកស៍ (Hope Hicks) ដែលបានធ្វើដំណើរយ៉ាងជិតស្និទ្ធជាមួយលោក ទៅទីក្រុងក្លេវលែន (Cleveland) តស៊ូមតិ និងទៅទីក្រុងមីនីសូតា (Minnesota) ដើម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ក៏ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ថ្មីៗនេះដែរ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ