[COVID-19] នៅកម្ពុជាមិនមានករណីជាសះស្បើយបន្ថែមទៀត និងក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីដែរត្រឹមព្រឹកថ្ងៃទី២២ មេសា ២០២០
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះថា មិនមានករណីជាសះស្បើយបន្ថែមទៀត និងក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីដែរ។
សូមជម្រាបជូនផងដែរថា គិតមកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈអ្នកជាសះស្បើយមានចំនួន ១១០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១២ករណីប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានក្រើនរម្លឹកដល់សាធារណៈជនថា ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមសាធារណោៈជនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកនៅបន្តរាតត្បាតខ្លាំងក្លានៅឡើយ៕
ដោយ៖ ចាប មិថុនា