សម្តេចប្រមុខរដ្ឋស្តីទី រៀបចំពិធីលៀងសាយភោជន៍ជូន ឯកឧត្តមប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ នៅវិមានសន្តិភាព
ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃើ បឿឌិនប៊ិនឌ័រ (Elke Badenbender) ព្រមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។
ប្រភព៖ ក្រសួងព័ត៌មាន