កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២០ម៉ឺននាក់ នៅចុងសប្ដាហ៍ទី៤ខែមីនានេះ នេះបើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ មានចំនួន ២០៦,១២១ នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៣,៥៨២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១២,៥៣៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៣១,៥៨៧ នាក់

* រាជធានីភ្នំពេញ ២៨,៦០៨ នាក់

* ខេត្តបាត់ដំបង ២៣,៩៨០ នាក់

* ខេត្តកំពត ២២,៧០២ នាក់

* ខេត្តសៀមរាប ១៧,៥៣០ នាក់

* ខេត្តកែប ១៥,២៤៦ នាក់

* ខេត្តពោធិ៍សាត់ ១០,៦៥២ នាក់។

អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធបាននិងកំពុងដាក់ចេញផែនការរៀបចំកម្មវិធីកម្សាន្តសប្បាយនាឱកាសចូលឆ្នាំប្រពៃណីជាតិ ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំនៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ។

ទន្ទឹមនឹងនេះ វិស័យឯកជនមានក្តីរីករាយចំពោះការប្រកាសឲ្យមានកម្មវិធីកម្សាន្តនៅតាមបណ្តារាជធានី-ខេត្ត និងបានកំពុងរៀបចំមូលដ្ឋានអាជីវកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវទេសចរ ពិសេសការពង្រឹងការអនុវត្តវិធានការ ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ទៅតាមការណែនាំរបស់អាជ្ញាធរ។

ក្រសួងទេសចរណ៍បានកំពុងរៀបចំសារាចរណែនាំទៅមន្ទីរទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងទេសចរណ៍