សិក្ខាសាលាថ្នាក់ជាតិ ស្តីពីបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា
នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងដើម្បី
១- បង្ហាញពីទិសដៅជាតិសម្រាប់ធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងរបស់កម្ពុជា និងតួនាទីនៃកម្មវិធីជាគំនិតផ្តួចផ្តើម និងសម្ព័ន្ធភាពជាសកលនានា។
២- ជំរុញការសន្ទនាស្តីពីការធ្វើឲ្យដំណើរការនៃគន្លឹះសម្រាប់ការផ្លាស់ប្តូរទាំង៦ចំនុចដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀង និងធ្វើយ៉ាងណាដើម្បីសម្រេចបាននូវគោលដៅរបស់ NCD 3.0 រួមទាំងរចនាសម្ព័ន្ធអភិបាលកិច្ច ភាពជាដៃគូរ និងហិរញ្ញប្បទានដែលត្រូវការ។
៣- រុករកវិធីសាស្ត្រដែលប្រព័ន្ធស្បៀងរបស់កម្ពុជាអាចត្រូវបានវាស់វែង និងតាមដាននូវរាល់វឌ្ឍនភាពការងារ។
៤- កំណត់ឱកាសដើម្បីកៀរគរភាពជាដៃគូ ហិរញ្ញប្បទានអាកាសធាតុ និងសម្របសម្រួលការសន្ទនាជុំវិញការកំណត់តម្រូវការ ភាពខ្វះចន្លោះ សមត្ថភាព និងធនធានក្នុងស្រុក។








ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា






































