[វីដេអូ] Ep. 122 ប្រធានបទ៖ សំណល់ក្រោយកើតជំងឺកូវីដ-១៩
នាពេលបច្ចុប្បន្ននេះ យើងឃើញថាបញ្ហាកូវីដ-១៩នៅតែជាបញ្ហាចម្បងសម្រាប់សុខភាពប្រចាំថ្ងៃរបស់ប្រជនទូទាំងពិភពលោក។ អ្នកជំងឺជាច្រើននៅលើពិភពលោកគឺទទួលរងនៅបញ្ហាសុខភាពទាំងក្នុងអំឡុងពេលនៃការមានកូវីដ-១៩ ឬក៏ក្រោយពេលមានកូវីដ-១៩ ។
ជាក់ស្ដែងបើទោះជាក្រោយពីការជាសះស្បើយនៃកូវីដ-១៩ ចំនួនអ្នកជំងឺប្រមាណជា ៣០-៤០% នៃអ្នកជំងឺឆ្លងកូវីដ-១៩រួចហើយនោះគឺតែងតែមាននៅសំណល់ឬរោគសញ្ញាក្រោយពីកូវីដ-១៩ មិនថាគាត់ស្ថិតនៅក្នុងកម្រិតស្រាល ឬកម្រិតធ្ងន់នោះទេ។
រោគសញ្ញា
សញ្ញាដែលតែងតែជួបញឹកញាប់ក្រោយពីការជាសះស្បើយកូវីដ-១៩ មានដូចជា អ្នកជំងឺមានអារម្មណ៍ថាអស់កម្លាំងក្នុងរយៈពេលណាមួយ អ្នកជំងឺឈឺសន្លាក់តាមសាច់ដុំ អ្នកខ្លះទៀតក៏មានបញ្ហាឈឺក្រពះ ហើយក៏មានរាករួសជាដើម។
ទាក់ទងទៅលើបញ្ហាផ្លូវដង្ហើម គឺជាញឹកញាប់អ្នកជំងឺអាចមានសញ្ញាការក្អករុំារ៉ៃ ពិបាកក្នុងការដកដង្ហើម ថប់ៗទ្រូង ក្រៅពីនេះក៍មានសញ្ញាផ្សេងៗទៀតផងដែរ។
កត្តាប្រឈម
អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរនូវសំណល់កូវីដមិនត្រឹមតែមាននៅលើតែបញ្ហាផ្លូវដង្ហើមឬក៏សួតប៉ុណ្ណោះទេ ក៏អាចប៉ះពាល់ដល់សរីរាង្គផ្សេងៗផងដែរ។ ចំពោះបញ្ហាសួតអ្នកជំងឺឈានទៅដល់ការសង្រ្គោះបន្ទាន់ ឬឈានដល់ការប្រើប្រាស់ម៉ាស៊ីនអុកស៊ីសែនជាដើម។
ដំណាក់កាលនៃសំណល់កូវីដ១៩
ការតាមដានសុខភាពក្រោយអំពីកូវីដ-១៩ ជាទូទៅបែងចែកជា២ គឺទៅលើអ្នកជំងឺស្ថិតក្នុងដំណាក់កាលស្រាល និងដំណាក់ធ្ងន់ធ្ងរ៖
- ដំណាក់កាលស្រាល៖ ជាទូទៅមិនមានជាផលលំបាកអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែមានសញ្ញាខ្លះៗបន្សល់ទុកក្រោយកូវីដ-១៩ ។អ្នកជំងឺប្រភេទស្រាល អាចធ្វើការតាមដានសុខភាពដោយការថតសួត ឬតេស្តមើលឈាមមួយចំនួនទាក់ទងនឹងមុខងារ ថ្លើម ក្រលាន បញ្ហាបេះដូង។
- ដំណាក់ធ្ងន់ធ្ងរ៖ ការតាមដានសុខភាពដោយផ្តោតទៅលើសួតរបស់អ្នកជំងឺ ក្នុងនោះធ្វើការថតសួតឬធ្វើតេស្តដង្ហើមសួត ដើម្បីដឹងអំពីផលលំបាកនិងសំណល់ដែលក្រោយពីការកើតកូវីដ-១៩ លើសពីនេះទៅទៀត បញ្ហានៃផ្លូវដង្ហើមឬសួត អ្នកជំងឺដែលមានសភាពសុខភាពធ្ងន់ គាត់នឹងប្រឈមបញ្ហាផ្សេងៗ ដូចជា បញ្ហាបេះដូង ថ្លើម ក្រពះពោះវៀន និងក្រលានជាដើម។
ដូច្នេះអ្នកជំងឺដែលជាសះស្បើយពីកូវីដ១៩ គួរតាមដានសុខភាពជាប្រចាំ និងត្រួតពិនិត្យសុខភាពជារៀងរាល់១ឆ្នាំម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖