ឯកឧត្តម គួច ចំរើន និងឯកឧត្តម យស់ ឆោមណារ៉ាឌី អញ្ជើញដាក់ភ្នែករូបសំណាកព្រះស្កន្ទ គង់លើក្ងោក
ព្រះសីហនុ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នាព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់អញ្ជើញដាក់ភ្នែករូបសំណាកព្រះស្កន្ទ គង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី ២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្គ រួចរាល់។
រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗ ចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការលើទឹកដីនៃខេត្តព្រះសី ហនុ រូបសំណាកទាំងនេះជាការទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។
ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រូបសំណាកព្រះស្កន្ទគង់លើក្ងោកនេះ ធ្វើពីស្ពាន់ទម្ងន់ ១៥តោន ព្រះនេត្រធ្វើពីត្បូងនិល ដៃស្តាំកាន់ត្រីសូរ ដៃឆ្វេងកាន់ឈូក មានកម្ពស់សរុប ប្រមាណជាង ១៤ម៉ែត្រ ក្នុងនោះរូបព្រះស្កន្ទមានកម្ពស់ ៧ម៉ែត្រ និងបល្ល័ងកម្ពស់៧ម៉ែត្រ ដែលរចនាឡើងស្ថាបត្យកម្មសិប្បកម្មរបស់ខ្មែរ វីរសិង្ហ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ ត្រូវបានលើកដាក់លើបល្ល័ង និងដាក់ភ្នែកដាក់ ឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់សោភណភាព បរិស្ថានខេត្តព្រះសីហនុកាន់តែស្រស់ បន្ថែមទៀត៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន