CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.22 បញ្ហាពិបាកមានកូន
១. តើបញ្ហាលំបាកមានកូនបណ្តាលមកពីមូលហេតុអ្វី?
ចំពោះបញ្ហាលំបាកមានកូន ក៏ជាញ្ហាមួយដែលដៃគូស្វាមីភរិយាកំពុងតែជួបប្រទះ ពេលខ្លះបណ្តាលមកពីខាងបុរស ហើយបញ្ហាខ្លះទៀតមកពីស្ត្រីឬទាំងសងខាងក៏មាន។ ស្រ្តីឬបុរសក៏ដោយបើបានដឹងពីបញ្ហាដែលលំបាកក្នុងការមានកូនត្រូវមកជួបជាមួយគ្រូពេទ្យដើម្បីពិភាក្សានៅបញ្ហាដែលជួបប្រទះ។
២. មានកត្តាប្រឈមអ្វីខ្លះនៅពេលមានបញ្ហាលំបាកមានកូន?
ប្រសិនបើគិតថា កំពុងតែប្រឈមនឹងបញ្ហាអត់មានកូនហើយពិបាកក្នុងការមានកូន ឬក៏រៀបការហើយ១ឆ្នាំ ២ឆ្នាំ ឬឈានរហូតដល់៣ឆ្នាំហើយ ចង់បានកូនប៉ុន្តែបែលជាអត់មានទៅវិញ។ សម្រាប់បញ្ហាប្រឈម គឺផ្តោតចាប់ពីកត្តាអាយុរបស់ស្ត្រី តាំងពីមុខរបរបស់ដៃគូទាំងសងខាងផងដែរ។
៣. តើមានដំណោះស្រាយអ្វីខ្លះដែរអាចធ្វើឲ្យងាយស្រួលក្នុងការមានកូនបាន?
មិនថាបុរសឬស្រ្តីទេ បើសិនជាចង់បានកូនគួរថែរក្សាសុខភាពរបស់ខ្លួនឯងដើម្បីងាយស្រួលក្នុងការយកបុត្រ។ អញ្ចឹងសូមផ្តោតទៅលើស្រ្តីមុន បើស្រ្តីដែលចាប់ផ្តើមមានវដ្តរដូវហើយគួរតែតាមដាននៅសុខភាពនៃវដ្តរដូវរបស់ខ្លួនអោយបានទៀងទាត់។ របបអាហារមិនត្រឹមត្រូវឬបញ្ហាមេជីវិតអត់មានតែម្ដង។
ករណីដែលចង់មានកូនគូស្វាមីគួរតែមានគម្រោងច្បាស់លាស់ មកជួបជាមួយគ្រូពេទ្យ នោះគ្រូពេទ្យនឹងណែនាំហើយមិនត្រឹមតែបានសុខភាពល្អទាំងអស់ទេ ប៉ុន្តែទាំងសុខភាពបន្តពូជក៏ដូចជាសុខភាពផ្លូវភេទរួមទាំងសុខភាពរាងកាយពីក្បាលដល់ចុងជើង។ ក្រុមគ្រូពេទ្យនឹងជួយដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ព្រោះបញ្ហាទាំងអស់នឹងនៅតែដោះស្រាយបានទាំងអស់៕
សូមទស្សនាវីដេអូខាងក្រោម៖