ធាតុអាកាសនៅកម្ពុជា
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

នៅថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែតុលា ព្រះរាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ( NESAT ) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាមនៅថ្ងៃទៅ២១ ខែតុលា។ ចាប់ពីថ្ងៃ២២ ដល់ ២៥ ខែតុលា ឥត្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម