[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន០៤ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងកម្ពុជាកើនដល់៥១នាក់ហើយ។

 
[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២០ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន០៤ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងកម្ពុជាកើនដល់៥១នាក់ហើយ។

ករណីថ្មីនេះ កើតលើជនជាតិខ្មែរចំនួន៣នាក់ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង១ករណីថ្មី ជាបុរសជនជាតិម៉ាឡេស៊ី។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ករណីថ្មីនេះ មាននៅខេត្តកំពង់ចាមចំនួន១ករណី រាជធានីភ្នំពេញចំនួន១ករណី និងខេត្តបាត់ដំបង២ករណី។ ក្រុមការងារសុខាភិបាលកំពុងស្រាវជ្រាវករណីថ្មីជាបន្តទៀត។

សូមរម្លឹកផងដែរថា គិតត្រឹមម៉ោង ២១:០០ ថ្ងៃទី២០ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់៥១នាក់ ដោយក្នុងនោះស្រី ៤នាក់ និងប្រុស ៤៧នាក់។​

អ្នកឆ្លងវីរុសកូវីដ១៩ ទាំង៥១នាក់រួមមាន ជនជាតិចិន ១នាក់ (នៅខេត្តព្រះស៊ីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ីក ១នាក់ បារាំង ២នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ ខ្មែរ ៣១នាក់ (ក្នុងនោះអ្នកដែលវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២៥នាក់ និងមានស្រ្តី ២នាក់ (មិនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី) ជាភរិយាឆ្លងពីស្វាមី ព្រមទាំងមានបុរសម្នាក់មិនដែលទៅក្រៅប្រទេស តែមានប៉ះពាល់ជិតស្និទ្ធ និងបានចាប់ដៃជាមួយបុគ្គលដែលបានវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី៕

 

ដោយ៖ ចាប មិថុនា